孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លើកទីមួយរបស់ប្រទេសចិន៖ស្ពានហុងកុង-ជូហៃ-ម៉ាកាវ

2019-09-10 10:13:58 cri

图片默认标题_fororder_桥

    កាលពី​ថ្ងៃទី​ ២៣​ ខែតុលា​ ឆ្នាំ ២០១៨ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង ​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​នៅ​ឯ​ក្រុង​ជូហៃ ​ខេត្ត​ក្វាងទុង ​ប្រទេសចិន​រហូត​ដល់​បច្ចុប្បន្ន​នេះ ​"វិស្វកម្ម​ដ៏​អស្ចារ្យ"​ ដែលបាន​សាង​សង់​ឡើង​អស់រយៈពេល​ ១៥​ ឆ្នាំ​និង​មានប្រវែង​សរុប ​៥៥ ​គីឡូម៉ែត្រ​ នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ។​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ ​គឺជា​គម្រោង​ចរាចរណ៍​ឆ្លងកាត់​សមុទ្រ​ដែល​វែងជាងគេ​និង​លំបាក​ជាងគេបំផុត​លើពិភពលោក​ដែល​រួមសហការ​សាងសង់​ដោយ​ខេត្ត​ក្វាងទុង​ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ​ជាលើកដំបូង។​ស្ពាននេះ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដ៏​សំខាន់បំផុត​នៅ​តំបន់​ឈូងសមុទ្រ​ក្វាងទុង ​ហុងកុង​និង​ម៉ាកាវ។​ដូច្នេះ ​ស្ពាន​ហុងកុង​-ជូហៃ-ម៉ាកាវ​ត្រូវ​បាន​គេ​ផ្តល់​កិត្តិនាម​ជា​ភ្នំ​Qomolangma​(ភ្នំអេវឺរ៉េស)។​នេះជា​លើក​ដំបូង​ដែល​សម្រេចបាន​នូវ​ការតភ្ជាប់​រវាង​ផ្លូវគោក​ក្រុងជូហៃ​ទៅ​កាន់​ តំបន់ម៉ាកាវ​និង​ហុង​កុង។​បន្ទាប់ពី​ស្ពាននេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ​ធ្វើឱ្យ​ការ​ធ្វើ​ដំណើរ​ពី​តំបន់ហុងកុង​ទៅ​ក្រុង​ជូហៃ​និង​តំបន់ម៉ាកាវ​ត្រូវ​កាត់បន្ថយ​រយៈពេល​ពោល​គឺ​ពី ​៣ ​ម៉ោង​មកនៅ​ត្រឹម​តែ​ ៤៥ ​នាទី​ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​តំបន់​ឈូងសមុទ្រ​ក្វាង​ទុង ​ហុងកុង​និង​ម៉ាកាវ​យ៉ាង​ឆាប់រហ័ស។​យើង​អាច​ជឿជាក់​ថា​ ទន្ទឹម​នឹងការ​ដាក់ឱ្យ​ប្រើ​ប្រាស់​ស្ពាន​ហុងកុង​-ជូហៃ​-ម៉ាកាវ​ នឹង​អំណោយ​ផល​ដល់​ការ​បង្កើន​ការ​ច្នៃប្រឌិត​ថ្មី​កាន់តែ​ច្រើន​ក្នុង​​តំបន់​នេះ​ ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ចិន​វិវឌ្ឍន៍​ទៅមុខ​ដោយ​មាន​គុណភាព​ខ្ពស់ ​នាំ​មក​នូវ​ជីវភាព​ល្អ​បវរ​ដល់​ប្រជាជន​​ជា​មួយ​នឹង​សមិទ្ធផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ថែម​ទៀត៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()