孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផលក្នុងរយៈពេល៧០ឆ្នាំ៖ស្ថានីយមហាកំពែង

2019-09-10 10:06:08 cri

    កាលពី​ថ្ងៃទី២០ ​ខែវិច្ឆកា ឆ្នាំ១៩៨៤ ​ក្រុមបេសកកម្ម​អង់តាក់ទិក​លើកដំបូង​ក្នុងប្រវត្តិសាស្ត្រ​ចិនបាន​ចាកចេញពី​ក្រុងសៀងហៃ​ទៅប៉ូល​ខាងត្បូង ​។ ​៤០ថ្ងៃ​ក្រោយមក ​នៅថ្ងៃទី៣០ ​ខែធ្នូ ​១៩៨៤ ​ក្រុមបេសកកម្ម​អង់តាក់ទិក​នេះបាន​ឡើងទៅដល់​កោះ ​King ​George ​អង់តាក់ទិក​ដោយ​សុវត្តិភាព ​។

    នៅថ្ងៃទី២០ ​ខែកុម្ភៈ​ឆ្នាំ១៩៨៥ ​ស្ថានីយ​ស្រាវជ្រាវ​អង់តាក់ទិក​ដំបូងរបស់​ប្រទេសចិន​ឈ្មោះថា ​ស្ថានីយ​មហាកំពែង​ត្រូវបាន​បង្កើតឡើង ​។ ​នេះបាន​បំពេញ​បន្ថែមនូវ​ចន្លោះក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​ប្រទេសចិន ​។ ​ចាប់ពី​ពេលនោះមក ​ទ្វីបអង់តាក់ទិក​ក៏មាន​ប្រជាជន​ចិនរស់​នៅទីនោះ ​។

    ក្នុង​រយៈពេល​៣០ឆ្នាំ​កន្លងមក ​ប្រទេសចិន​បាន​សាងសង់​ស្ថានីយ ​Zhongshan ​ស្ថានីយ ​Kunlun ​និងស្ថានីយ ​Taishan ​ជា​បន្តបន្ទាប់ ​ហើយ​ទទួលបាន​សមិទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​ដែល​ត្រូវបាន​ទទួលស្គាល់​នៅជុំវិញ​ទូទាំង​ពិភពលោក ​។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស