邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅស្តីពី«ការអភិវឌ្ឍរយៈពេល ៧០ ឆ្នាំផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន(1949-2019)» បានបង្ហាញសមទ្ធិផលនានានៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ

2019-09-10 11:26:49 cri

        សៀវភៅ​ថ្មី​ក្រោមចំណងជើងថា « ការអភិវឌ្ឍ​​រយៈពេល​ ៧០ ​ឆ្នាំ​​ផ្នែក​វិទ្យាសាស្ត្រ​​និង​​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ »​ ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ៩​ ខែ​កញ្ញា​។​  ​សៀវភៅ​នេះ​បាន​រៀបរាប់​យ៉ាង​លម្អិត​​នូវ​ប្រវត្តិសាស្ត្រ​​នៃ​វិស័យ​បច្ចេកវិទ្យា​​និងវិទ្យាសាស្ត្រ​រយៈពេល ៧០ ​ឆ្នាំ​​បន្ទាប់ពី​​ការបង្កើត​​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​​ដូចជា​ ​ការអនុវត្ត​ជា​បន្ត​បន្ទាប់​នូវ​យុទ្ធសាស្ត្រ​​ស្តីពី​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ពឹងផ្អែក​លើ​វិស័យ​​វិទ្យាសាស្ត្រ​និង​ការអប់រំ​ ,  ​​យុទ្ធសាស្ត្រ​ស្តីពី​ជំរុញ​ការអភិវឌ្ឍ​តាមរយៈ​ធ្វើ​ការច្នៃប្រឌិត​ថ្មី  ​ដើម្បី​​កសាង​ប្រទេសជាតិ​បែប​ច្នៃប្រឌិតថ្មី  ​​បើក​ដំណាក់កាល​​តស៊ូ​​វគ្គ​ថ្មី​នៃ​ការកសាង​ប្រទេស​ខ្លាំង​ផ្នែក​វិទ្យាសាស្ត្រ​​និង​បច្ចេកវិទ្យា​លើ​ពិភពលោក​។ ​សៀវភៅនេះ​បាន​បង្ហាញ​​សមទ្ធិផល​ដ៏​រុងរឿង​​នានា​ដែល​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ប្រទេស​ចិន​ទទួលបាន​​​  ​និងបាន​បូកសរុប​នូវ​បទ​ពិសោធន៍​នៃ​ការ​​​​ធ្វើ​កំណែទម្រង់​និង​ការអភិវឌ្ឍ​នៃ​បណ្តា​ការងារ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ផង​ដែរ៕​​​​​

图片默认标题_fororder_e12ed1c07c86448bae1791c30af8f7ad

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស