邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីលានធានអានមិនធ្វើការហាត់សមរួមគ្នាជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍អបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2019-09-09 15:31:55 cri

      អ្នកកាសែត​បាន​ដំណឹង​ពី​មជ្ឈមណ្ឌលព័ត៌មាននៃសកម្មភាពអបអរសាទរ​ខួប ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​​បាន​ឱ្យ​ដឹង​ថា​៖  ​កាលពី​ម៉ោង ២៣ យប់​កាលពី​​ថ្ងៃទី ៧ ​ខែកញ្ញា​ដល់​ព្រឹកព្រលឹម​​ថ្ងៃទី ៨ ខែកញ្ញា​តាម​ម៉ោង​ប៉េកាំង  ​នៅ​ទីលាន​ ធាន អាន មិន ​( ​Tian an`men​  )​នៃ​រដ្ឋធានី​ប៉េកាំង​បាន​បើកធ្វើ​ការហាត់សម​រួមគ្នា​ជា​លើកដំបូង​សម្រាប់​​ព្រឹត្តិការណ៍​អបអរ​សាទរ​​ ​ដោយមាន​មនុស្ស​ចំនួន​ប្រហែល​ ៩ ​ម៉ឺន​នាក់​បាន​ចូលរួម​ការហាត់សម​និង​ការងារ​ធានា​នៅនឹង​កន្លែង​។

      តាម​ការឧទ្ទេសនាម​បាន​ឱ្យ​ដឹងថា  ​ការហាត់សម​រួមគ្នា​​ជា​លើក​ដំបូង​មាន​សកម្មភាព​ចំនួន​​ ៦ ​ដូចជា  ​មហាមិទីញ​អបអរសាទរ  ​​​ការ​ត្រួត​ពល​ ​ការដង្ហែ​ក្បួន​ព្យុហយាត្រា  ​និង​សកម្មភាព​អបអរសាទរ​សម្តែង​សិល្បៈ​​ជាដើម៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស