翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកស្រីMerkel នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដោយគូសបញ្ជាក់ថា គួរតែជំរុញឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺប៉ង់ប្រកបដោយផ្លែផ្កាថែមទៀត

2019-09-07 17:24:49 cri

图片默认标题_fororder_1124970182_15677782994501n

      ​​​ថ្ងៃទី ៦ ខែ​កញ្ញា​ ក្នុង​កិច្ចជំនួប​ពិភាក្សា​​ជា​មួយ​លោកស្រី​Merkel នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នៅ​ក្រុង​ប៉េកាំង លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​បានគូសបញ្ជាក់​ថា គួរ​តែ​ជំរុញ​ឱ្យ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិននិង​អាល្លឺម៉ង់ប្រកប​ដោយ​ផ្លែផ្កា​ថែមទៀត​​ ភាគីទាំង​ពីរ​គួរតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​គ្នា ធ្វើ​កិច្ច​សន្ទនា​និង​ពិគ្រោះពិភាក្សា​គ្នា​ គោរព​គូភាគី​​ក្នុង​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយគាំទ្រ​គ្នា​លើ​ការ​​ការពារផ​លប្រយោជន៍​​ស្នូល​រៀង​ខ្លួន សំដៅ​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដែល​ធ្វើ​កិច្ច​សន្ទនា​​​ដោយ​សមភាព ធ្វើ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា ព្រម​និង​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​រៀន​សូត្រ​បទ​ពិសោធន៍​ពី​គ្នា​ទៅវិញ​ទៅមក ។ 

      ជាការឆ្លើយ​តប​ លោកស្រី​Merkel បាន​ថ្លែង​ថា កិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពីរ​បាននិង​កំពុង​​វិវឌ្ឍ​រីក​ចម្រើន​ទៅ​រក​ទិសដៅ​កាន់​តែ​ល្អ​ប្រសើរ​ ។ ភាគី​អាល្លឺម៉ង់​រីក​រាយ​ប្រកាន់ខ្ជាប់​​​ស្មារតី​ពហុភាគីនិយម និង​ពាណិជ្ជកម្ម​សេរី បង្កើន​​កិច្ច​ផ្លាស់​ប្តូរ​និង​ការ​សម្រប​សម្រួល​ជា​មួយ​​ប្រទេសចិន​ក្នុង​កិច្ចការ​អន្តរជាតិ ហើយ​ក៏​រីករាយ​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​​អឺរ៉ុប​និង​ចិន​ផងដែរ​​ ។

     ជាង​នេះ​ទៅ​ទៀត ភាគីទាំង​ពីរ​ក៏​​បាន​ធ្វើការ​ផ្លាស់ប្តូរ​មតិ​​​យោបល់​​អំពី​បញ្ហា​អន្តរជាតិ​សំខាន់​ៗនា​ពេល​បច្ចុប្បន្ន​ និង​បាន​ឈាន​ដល់​គំនិត​ឯកភាព​គ្នាយ៉ាង​ទូលំទូលាយ​ផង​ដែរ​​ ​ ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស