翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លើកទីមួយរបស់ប្រទេសចិនថ្មី ៖ បណ្តាញអ៊ីនធើណេត

2019-09-06 17:45:00 cri

      ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៨៦ ខ្សែ​ទូរគមនាគមន៍​​អន្តរជាតិ​ទី​មួយ​របស់ប្រទេស​ចិនត្រូវ​​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃដដែល​ ​អ៊ីម៉ែលមួយ​​ចំនួន​​ត្រូវ​បាន​ផ្ញើ​ចេញ​ជា​លើក​ទី ១  ។ ក៏​ប៉ុន្តែ​ នៅ​ពេល​នោះ​ អ៊ី​ម៉ែល​គឺ​ស្តុក​ទុក​ក្នុង​កុំ​ព្យូទ័រ​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​នុយគ្លេអ៊ែរ​អឺរ៉ុប​ រាល់​លើក​សុទ្ធ​តែ​ត្រូវ​ការ​ភ្ជាប់ជា​មួយ​កុំ​ព្យូទ័រ​ដែល​ស្ថិត​នៅ​ក្រៅ​ដែន​​ទើប​អាច​ទទួល​យក​អ៊ីម៉ែល​នោះ​បាន​ ។

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_6012_eafbd021-b5eb-49be-b254-f4e7f76d6e3f

      នៅ​ខែ​សីហា ឆ្នាំ ១៩៨៨ ប្រទេសចិន​ចាប់ផ្តើម​មានNode​អ៊ីនធើណេត​របស់​ខ្លួន​ជា​លើក​ទី​មួយ​ក្នុង​បណ្តាញ​អ៊ីនធើណេត​អន្តរជាតិ​ ។ ​ឆ្នាំ ១៩៩៤ ប្រទេស​ចិនបាន​តភ្ជាប់​ជា​មួយ​បណ្តាញ​អ៊ីនធើណេតអន្តរជាតិ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ដែល​បាន​បង្កើត​Serverជា​ WWW ​​ ព្រម​និង​បង្កើត​វេបសាយ​ទី​មួយ​របស់​ខ្លួន​ ដែល​ជា​វេបសាយ​មួយ​ក្នុង​ចំណោម​វេបសាយ​ដ៏​​តិច​តួចនៅ​​ទ្វី​បអាស៊ី​កាល​នោះ ។

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500049%5c1%5c9500049_1_1_6b7ceec7-6876-490e-b261-e3a56a7e749a

      បច្ចុប្បន្ន អ្នក​ប្រើប្រាស់​អ៊ីនធើណេតចិន​គឺ​​លើសពី ៨០០ លាននាក់​ ដែលក្នុង​នោះ​មាន​អ្នកប្រើ​ប្រាស់​អ៊ីនធើណេត​ ៧២,៥% ប្រើ​​សេវាទូទាត់​​តាម​អ៊ីនធើណេត ។ ប្រទេសចិន​បាន​ក្លាយ​ទៅជា​ប្រទេស​ដែល​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណេត​ទូលំទូលាយ​ជាង​គេ​លើ​ពិភពលោក។

អ្នកបកប្រែ:翟茜茜

ពិភាក្សា()