郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ក្រុមហ៊ុនដឹកជញ្ជូនរហ័សFedEx អាមេរិកធ្វើបំពានច្បាប់ជាការបង្ខូចដល់កិត្តិនាមរបស់ខ្លួន

2019-09-04 15:59:01 cri

      ថ្ងៃទី ៣ ខែ​កញ្ញា អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចុះ​ផ្សាយ​បទ​អត្ថាធិប្បាយ​របស់​អ្នក​វិភាគ​ដែល​មាន​ចំណង​ជើង​ថា ក្រុមហ៊ុនដឹក​ជញ្ជូន​​រហ័ស​FedEx អាមេរិកធ្វើ​​បំពាន​ច្បាប់​ជា​ការ​​បង្ខូចដល់​កិត្តិនាម​របស់​ខ្លួន​ ។

      បទ​វិភាគ​នេះ​សម្គាល់​ថា ទីផ្សារ​ដឹក​ជញ្ជូនរហ័ស​នៃ​ប្រទេស​ចិន​មាន​សក្តានុពល​ធំ​ធេង​ ហើយ​ក៏​ស្វាគមន៍​សហគ្រាស​បរទេស​ទៅ​ប្រកប​អាជីវកម្ម​ព្រម​និង​ចែក​រំលែកកាលានុវត្តភាព​អភិវឌ្ឍ​ន៍​​ជា​មួយ​គ្នា ប៉ុន្តែបុរេ​​ល័ក្ខខ័ណ្ឌ​គឺ​ចាំបាច់​ត្រូវ​គោរព​ច្បាប់ និង​ប្រកប​អាជីវកម្ម​ស្រប​​ច្បាប់ ។ រាល់​សហគ្រាស​និង​បុគ្គល​ដែល​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​ចិន​សុទ្ធតែ​គ្មាន​សិទ្ធិប្រព្រឹត្ត​ខុស​ច្បាប់​​នោះ​ឡើយ ។

      នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ក្រុមហ៊ុនដឹកជញ្ជូនរហ័សFedEx អាមេរិកសាខា​ប្រទេស​ចិន​​​បាន​ជាប់​សង្ស័យ​ពី​ការ​ដឹក​ជញ្ជូន​ឧបករណ៍​កាំបិត​ហាម​ឃាត់​ទៅ​​កាន់​ហុងកុង​ដោយ​ខុស​ច្បាប់ ឧបករណ៍​​ទាំង​នេះ​ត្រូវឃាត់​ទុក​ដោយ​​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៃ​ប្រទេស​ចិន នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​រហ័ស​FedEx អាមេរិក​បានប្រព្រឹតិ្ត​ខុស​​ច្បាប់​ បន្ទាប់​ពី​បានដឹក​ជញ្ជូន​កញ្ចប់​អីវ៉ាន់​​របស់​អតិថិជន​អាមេរិក​ដែល​បាន​ផ្ទុក​កាំភ្លើង​​ចូល​ទៅប្រទេស​ចិន​កាល​ពី​ខែ​មិថុនា​ឆ្នាំ​នេះ​​ ។

អត្ថបទ​មួយ​នេះបាន​​បង្ហាញ​ថា ក្រុមហ៊ុន​FedEx​បានធ្វើ​អាជីវកម្ម​នៅប្រទេសចិន​អស់​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​​​ហើយ​ គឺ​សមតែ​​​ដឹង​ច្បាស់​ថា​ កាំភ្លើង​ ​គ្រាប់​កាំ​ភ្លើង និង​ឧបករណ៍​កាំបិត​ដែល​ហាម​ប្រើ​ជាដើម​ជា​​សុទ្ធតែ​បាន​រាយ​ក្នុង​បញ្ជី​​​​របស់របរ​ដែល​​ហាម​ដឹក​ជញ្ជូន​របស់​​ប្រទេសចិន​​​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​យក្សខាង​​ដឹកជញ្ជូន​រហ័ស​របស់សហរដ្ឋ​អាមេរិក​ សកម្មភាព​ល្មើស​ច្បាប់​​មួយ​ចំនួន​របស់​ក្រុមហ៊ុន​​FedEx​​​គឺ​ជា​ការ​បំផ្លាញ​កត្តិនាម​ពាណិជ្ជកម្មរបស់​ខ្លួន ។ ​​បច្ចុប្បន្ន​ ស្ថាប័នមាន​សមត្ថកិច្ច​របស់​​ចិន​បាន​ចាប់​ផ្តើម​ធ្វើ​ការស៊ើប​​អង្កេតតាម​ផ្លូវ​​​ច្បាប់​ ។ ក្រុមហ៊ុន​​FedEx​ចាំបាច់​ត្រូវសហការ​ទទួល​ការ​ស៊ើប​អង្កេត​ ៕

图片默认标题_fororder_95780071

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស