孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិទ្យុសំឡេងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវដែលជាវិទ្យុឈូងសមុទ្រទីមួយរបស់ប្រទេសចិនបានបើកដំណើរការជាផ្លូវការ ហើយវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីក៏ត្រូវបានបង្កើតឡើងក្នុងពេលដំណាលគ្នា

2019-09-01 15:28:02 cri

图片默认标题_fororder_222199996

    នៅ​ម៉ោង​៧​ព្រឹកនា​ថ្ងៃទី១​ខែកញ្ញា​នេះ​ ​ វិទ្យុ​សំឡេង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-​ហុងកុង-​ម៉ាកាវ​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​បើក​ដំណើរការ​ជាផ្លូវការ ​។​ នេះគឺជា​ហ្វ្រេកង់​វិទ្យុជាតិ​ទីមួយ​របស់ចិន​ដែល​ផ្សព្វផ្សាយ​ជាពិសេស​ចំពោះ​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ។​ វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយថ្មី​នៃវិទ្យុ​សំឡេង​មហាតំបន់​​ឈូងសមុទ្រ​ក៏ត្រូវបាន​បង្កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ផងដែរ ។

图片默认标题_fororder_1344890599

    លោក ​Shen​ Haixiong​ អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ថ្លែងថា ​ការបង្កើត​ឡើង​វិទ្យុ​សំឡេង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​និង​វេទិកាប្រព័ន្ធ​ផ្សព្វផ្សាយថ្មី​ វានឹង​ជួយ​​តំបន់​ខេត្ត​ក្វាងទុង​ ​ហុងកុងនិង​​ម៉ាកាវ​ក្នុង​ការធ្វើ​សមាហរណកម្ម​ទៅក្នុង​ការអភិវឌ្ឍជាតិ​ ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​តំបន់ក្នុង​និងតំបន់​ហុងកុង​និងម៉ាកាវ​ គាំទ្រតំបន់​ហុងកុងនិង​ម៉ាកាវចូល​ក្នុង​ការបង្កើន​សុខដុមរមនា​របស់​បងប្អូន​ជនរួមជាតិ​នៃតំបន់​ហុងកុងនិង​ម៉ាកាវ ​រក្សា​វិបុលភាព​និងស្ថិរភាព​យូរអង្វែង​នៃតំបន់​ហុងកុង​និងម៉ាកាវ ។

图片默认标题_fororder_638708006

    វិទ្យុ​សំឡេង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​គ្របដណ្តប់​ក្រុង ​Guangzhou​ ខេត្ត​ Guangdong​ ក្រុង ​Shenzhen ​ក្រុង ​Zhuhai ​ក្រុង ​Foshan​ ក្រុង ​Huizhou​ ក្រុង ​Dongguan ​ក្រុង​ Zhongshan ​ក្រុង ​Jiangmen ​ក្រុង​ Zhaoqing ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និងតំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ​។ វិទ្យុនេះគឺ​ផ្សាយតាម​រលក ​១០១,២​មេហ្គាហឺត ​រលកមធ្យម​១២១៥​ គីឡូហឺត​ ដែល​ចាក់ផ្សាយ​ក្នុង​១ថ្ងៃ​២១ម៉ោង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស