李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃសកម្មភាពអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននឹងដំណើរការនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខ

2019-08-31 15:05:54 cri

       ដើម្បី​អបអរ​សាទរ​ខួប​​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ក្រុង​ប៉េកាំង​នឹ​ង​រៀបចំ​ធ្វើ​សកម្មភាព​អបអរសាទរ​ជាច្រើន​យ៉ាង​ឱឡារិក​មុន​និង​ក្រោយ​ថ្ងៃទី​ ១ ខែតុលា​ ហើយ​ក៏​ស្វាគមន៍​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​ ។ ​មជ្ឈមណ្ឌល​​ព័ត៌មាន​​នៃ​សកម្មភាព​អបអរ​សាទរ​ខួប​​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិនដែលឋិតនៅ​មជ្ឈមណ្ឌល Media ក្រុង​ប៉េកាំង​នឹង​​ចាប់​ដំណើរ​ការ​ជា​ផ្លូវការ​​នៅ​ថ្ងៃទី​ ២៣ ខែ​កញ្ញាខាងមុខ ។

       មជ្ឈមណ្ឌល​នេះ​នឹងទទួល​អ្នក​សារព័ត៌មាន​ជាតិនិង​អន្តរជាតិ​នៅក្នុង​សកម្មភាព​អបអរសាទរពាក់ព័ន្ធ​នានា​ រៀបចំធ្វើ​សន្និសីទ​កាសែត ចាត់​ចែង​សកម្មភាព​យកព័ត៌មាន​ ព្រមទាំង​បង្កើត​វេបសាយ​ផ្លូវ​ការ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ ដើម្បី​ផ្តល់​ព័ត៌មានក៏​ដូច​ជា​គាំទ្រ​​ផ្នែក​បច្ចេកវិទ្យា​ដែលជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​អ្នក​សារព័ត៌មានផងដែរ​​ ។

       ពេល​បច្ចុប្បន្ននេះ​បាន​ចាប់​ដំណើរ​ការ​នូវ​ប្រព័ន្ធ​ចុះ​បញ្ជី​ឈ្មោះ​នៃអ្នក​សារព័ត៌មាន​ (http://reg70prc.zgjx.cn)ស្វាគមន៍​អ្នក​សារព័ត៌មាន​​អន្តរជាតិ​​ចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​នេះ​ ។ ​កាលបរិច្ឆេទ​នៃការ​ទទួល​ពាក្យ​​ស្នើសុំ​ ៖ ពី​ថ្ងៃទី​ ២២ ខែ​សីហា​ ដល់​ ថ្ងៃទី​ ៨ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស