徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រមុខរដ្ឋចិននិងហ្វីលីពីនសម្រេចបង្កើតស្ថាប័នកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍលើវិស័យប្រេងនិងឧស្ម័នលើសមុទ្រជាមួយគ្នា

2019-08-30 15:26:03 cri

图片默认标题_fororder_1124939022_15671322588351n

    កាលពី​ថ្ងៃទី ២៩ ខែសីហា​នៅក្រុង​ប៉េកាំង លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បានជួបសន្ទនា​ជាមួយ​លោក​Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​ដែលកំពុង​បំពេញទស្សនកិច្ច​នៅប្រទេសចិន ។

    លោកស៊ីជីនភីង​ថ្លែងថា សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ​និង​ភាពឈ្នះ-ឈ្នះ​គឺជា​និន្នាការ​យុគសម័យ​ដែលមិន​អាច​រារាំងបាន ។ ត្រូវតែ​ជំរុញ​យ៉ាងខ្លាំង​នូវការតភ្ជាប់​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​ជាមួយនឹង​ផែនការ​កសាង​នៃភាគីហ្វីលីពីន ។ ប្រទេសចិននិង​ហ្វីលីពីន​គួរតែ​ខិតខំប្រឹងប្រែង​ជំរុញ​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ឱ្យបាន​ឈានដល់​ក្នុងពេល​ឆាប់ៗ ។

    លោក​Rodrigo Duterte បានសម្តែងការ​អបអរសាទរ​ខួប ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ដោយបាន​ថ្លែងថា បទពិសោធន៍​នៃការអភិវឌ្ឍ​ប្រទេសចិន​ដោយជោគជ័យ​គួរឱ្យ​ហ្វីលីពីន​រៀនសូត្រតាម ។ ប្រទេសចិន​ជាមិត្ត​ដ៏ស្មោះត្រង់​របស់​ហ្វីលីពីន ។ លើបញ្ហា​ហុងកុង ហ្វីលីពីន​គោរព​ទាំងស្រុង​ចំពោះ​ច្បាប់​និង​សិទ្ធិ​គាំពារ​ការគ្រប់គ្រង​តាមច្បាប់​របស់ចិន ។ ភាគីហ្វីលីពីន​រីករាយ​ពន្លឿន​ការអភិវឌ្ឍ​លើវិស័យ​ប្រេងនិងឧស្ម័ន​លើសមុទ្រ​ជាមួយភាគីចិន ហើយប្តេជ្ញា​ជំរុញ​បណ្តាភាគីនានា​ឱ្យសម្រេចបាននូវ​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ក្នុងពេល​ឆាប់ៗ ៕

图片默认标题_fororder_1124939022_15670917909771n

 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស