李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងរៀបចំពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលដែលទទួលបានចំនួន ១៥០ ក្នុងវិស័យពាក់ព័ន្ធនានា

2019-08-29 15:57:06 cri

              ដើម្បីអបអរ​សាទរ​ខួបទី​ ៧០ ឆ្នាំ​នៃការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ​ប្រទេស​ចិន​នឹង​រៀបចំធ្វើ​ពិធី​តាំងពិព័រណ៍​បង្ហាញនូវ​សមិទ្ធផល​ទ្រង់ទ្រាយ​ធំមួយ​​នៅ​ក្រុង​ប៉េកាំងនៅ​​ខែ​កញ្ញា​ខាងមុខនេះ​ ក្នុង​ន័យ​បង្ហាញ​ពី​សមិទ្ធផល​”លេខទីមួយ​”​​ចំនួន​ ១៥០ ​ដែល​ប្រទេស​ចិន​ទទួលបាន​ក្នុងវិស័យ​មានពាក់ព័ន្ធនានា​​ចាប់ពី​ឆ្នាំ​ ១៩៤៩ រហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ​ ។

       តាម​ការបកស្រាយ​បាន​ឱ្យ​ដឹង​ថា​ ពិព័រណ៍​នេះ​នឹង​រៀបចំ​​ធ្វើឡើង​​ក្រោម​ប្រធានបទ​ស្តីពី​ “​ ត្រួសត្រាយ​និង​អភិវឌ្ឍ​មាគ៌ាសង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​ចិន​ បង្កើត​ប្រទេស​ទំនើប​កម្ម​សង្គម​និយម​ “ ហើយ​នឹង​​បង្ហាញពី​សមិទ្ធផល​នៃ​ផែនការ​អភិវឌ្ឍ​ន៍​ជាតិចិន​​រយៈពេល ៥ ឆ្នាំ​ ការ​ផ្លាស់ប្តូរ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​ក្នុងរយៈពេល​ ៧០ ​ឆ្នាំ​​និង​ជញ្ជាំង​គំរូ​​​វីរបុរសជាដើម ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស