李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹត្តិការណ៍អបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននឹងប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិនក្រុងប៉េកាំងនៅថ្ងៃទី ១ ខែតុលា

2019-08-29 15:58:10 cri

图片默认标题_fororder_70周年logo 官方版

​       ព្រឹត្តិការណ៍​​អបអរ​សាទរ​ខួបទី​ ៧០ ឆ្នាំ​នៃការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​នឹង​ប្រារព្ធឡើង​យ៉ាង​ឱឡារិក​នៅ​ទីលាន​ធានអានមិន​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​ ១ ខែតុលា​​ដែល​ជា​ថ្ងៃ​បុណ្យជាតិ​ចិន​ ។ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​​ចិន​ ប្រធាន​រដ្ឋ​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​នឹង​ថ្លែង​សុន្ទរកថា​សំខាន់ៗ​ ។ ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​​ពិធី​​ត្រួត​ពលនិងដង្ហែ​ក្បួន​ព្យុហយាត្រាយ៉ាង​ឱឡារិក​ផងដែរ ។

       សកម្មភាព​អបអរ​សាទរ​ជា​ច្រើន​រួមមាន​ការ​ផ្តល់​មេដាយ​កិត្តិយស​ជាតិ​ មេដាយ​មិត្តភាព​និង​​គ្រឿង​ឥស្សរិយយសជាតិ​ដល់ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ដ៏​​ឆ្នើម​បំផុតដែល​បាន​រួម​ចំណែក​ដ៏សំខាន់​ក្នុង​​ការ​កសាង​សង្គម​និយម​ដែល​មានលក្ខណៈពិសេស​ចិន​និង​ការពារ​ជាតិ​​ ព្រមទាំង​បាន​រួមចំណែកដ៏​សំខាន់​​ក្នុង​ការ​កសាង​ទំនើប​កម្ម​នៃសង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​ចិន​និង​ជំរុញ​ការ​ផ្លាស់​ប្តូរនិង​កិច្ច​សហប្រតិបត្តិការ​រវាងចិននិង​អន្តរជាតិក៏​ដូច​ជា​​គាំពារសន្តិភាព​ពិភពលោក​  និង​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យនិង​មុខរបរ​​នានា​នៃប្រទេស​ចិន​ ។ លោក​ស៊ីជីនភីង​នឹង​ផ្តល់​មេដាយ​ គ្រឿងឥស្សរិយយសនិង​​វិញ្ញា​បនបត្រ​​ដល់​ឥស្សរជន​ទាំងនេះ​ ។

   ក្រៅពីនេះ​ សកម្មភាព​អបអរសាទរ​ថ្ងៃ​បុណ្យ​ជាតិ​នឹងប្រារព្ធឡើង​នៅ​ទីលាន​ធាន​អាន​មិន​ក្រុងប៉េកាំង​​នៅ​យប់​ថ្ងៃទី​ ១ ខែតុលា​ ។ ដល់​ពេលនោះ​ មេដឹកនាំ​បក្សនិង​ជាតិ​ព្រមទាំង​​​តំណាង​មហាជន​​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ នឹង​ចូលរួម​​ទស្សនា​ការ​សម្តែង​សិល្បៈនិង​ការ​បាញ់​កាំជ្រួច​ផងដែរ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស