邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីត្រួតពលនិងដង្ហែក្បួនដើម្បីអបអរសាទរបុណ្យជាតិចិនខួបទី ៧០ នឹងឃើញវត្តមានជាលើកដំបូងនៃសព្វាវុធជឿនលឿនដែលផលិតដោយចិន

2019-08-29 16:00:56 cri

图片默认标题_fororder_1124936040_1567044825342_title0h

      ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​បើកធ្វើ​សន្និសីទ​កាសែត​​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ២៩ ​ខែសីហា​នេះ​ដើម្បី​​ឧទ្ទេសនាម​ពី​ការងារ​ត្រៀមរៀបចំ​កម្មវិធី​អបអរ​សាទរ​​ខួប​​ ៧០ ​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​។ ​ក្នុងនោះ​ ​ពិធី​ត្រួតពល​និង​​ដង្ហែ​ក្បួន​​នៅ​ទីលាន​ ធាន អាន មឹន (Tian`anmen) ​​​នឹង​ផ្តោត​​សំខាន់​លើ​ការបង្ហាញ​នូវ​សមត្ថភាព​ផ្នែក​ច្នៃប្រឌិត​ថ្មី​​ដោយ​ម្ចាស់ការ​​​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ការការពារជាតិ​របស់​ប្រទេស​ចិន។

图片默认标题_fororder_1124936141_1567045560637_title0h

      មន្ត្រី​រៀបចំ​ពិធី​បាន​ថ្លែងថា  ​​ការដង្ហែ​ក្បួន​ព្យុហយាត្រា​ “មិន​ផ្តោត​លើ​ប្រទេសណាមួយ​ឬ​តំបន់​ណាមួយ​នោះទេ  ​ហើយ​ក៏​មិន​ផ្តោត​លើ​​ព្រឹត្តិការណ៍​ណាមួយ​ផងដែរ”។  ​កងទ័ព​ប្រទេស​ចិន​​ជា​កម្លាំង​ដ៏​រឹងមាំ​ក្នុង​ការរក្សា​គាំពារ​​សន្តិភាព​ពិភពលោក​និង​ស្ថិរភាព​ក្នុងតំបន់​ជារៀងរហូត  ​និង​ខិតខំ​ចូលរួម​កិច្ចការងារ​ដ៏​ឧត្តុង្គឧត្តម​​នៃការរក្សា​សន្តិភាព​ពិភពលោក ​ក៏​ដូចជា​​ការបម្រើ​បុព្វហេតុ​នៃ​ការកសាង​​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ​។ ជាមួយគ្នានេះ ​កងទ័ព​ប្រទេស​ចិន​​មាន​​ការប្តេជ្ញាចិត្ត​ ​មាន​សមត្ថភាព​ ​ក្នុង​ការការពារ​យ៉ាង​​ម៉ឺងម៉ាត់​ដល់​អធិប្បតេយ្យភាព​នៃ​ប្រទេសជាតិ ​ការពារ​សន្តិភាព​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​នៃ​ប្រទេសជាតិ​ ​ក៏ដូចជា​​ចូលរួម​ក្នុង​ការគាំពារ​ថែរក្សា​និង​ជំរុញ​ដល់​សន្តិភាព​និងស្ថិរភាព​នៃ​សកលលោក​៕​​​

 

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស