马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបង្កើតតំបន់សាកល្បងពាណិជ្ជកម្មសេរីថ្មីចំនួន៦បន្ថែមទៀត

2019-08-27 14:41:42 cri

កាល​ពី​ថ្ងៃ​ទី​២៦ខែ​សីហា ​ប្រទេស​ចិន​បាន​ប្រកាស​ថា​នឹង​បង្កើត​នូវ​តំបន់សាកល្បងពាណិជ្ជកម្មសេរី​ថ្មី​ចំនួន​៦បន្ថែម​ទៀតនៅ​ក្នុង​ខេត្ត​Shandongខេត្តJiangsuភូមិភាគGuangxiខេត្តHebeiខេត្តYunnanនិង​ខេត្តHeilongjiangដែល​បាន​បង្ហាញ​ថា​ ប្រទេស​ចិន​នឹង​បង្កើន​ការ​បើក​ទូលាយ​ថែម​មួយ​កម្រិត​ទៀត។

តាម​គម្រោង​នេះ​ឃើញថា​ ភូមិភាគGuangxiនឹង​កសាង​ច្រក​អន្តរជាតិ​ថ្មី​ផ្នែក​ពាណិជ្ជកម្ម​ដី​គោក​និង​សមុទ្រ​សម្រាប់​អាស៊ាន។ខេត្តYunnanនឹង​បង្កើត​យន្តការ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ឆ្លងដែន​សម្រាប់​អាស៊ី​ខាង​ត្បូង​និង​អាស៊ីអាគ្នេយ៍។

ក្រៅពី​នេះ​ ខេត្ត​Shandongនឹង​ស្វែងរក​វិធានការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ចិន​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ក្នុង​ក្របខ័ណ្ឌសេដ្ឋកិច្ច​សមុទ្រ។ខេត្តJiangsuនឹង​បង្កើន​បច្ចេកវិទ្យាតភ្ជាប់​ជា​មួយ​អាជីវកម្ម។ខេត្តHebeiនឹង​គាំទ្រការ​អភិវឌ្ឍឧស្សាហកម្មសុខភាព​និង​ជីវិត​ជា​ដើម។

នា​ពេល​បច្ចុប្បន្ន​នេះ ​តំបន់​សាក​ល្បង​ពាណិជ្ជកម្ម​សេរី​ចិន​បាន​ឡើង​ដល់​១៨​ហើយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស