孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានដាក់ចេញនូវវិធានការសំខាន់ៗចំនួនបីជាបន្តបន្ទាប់ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនេះ ដើម្បីបញ្ចេញសញ្ញាវិជ្ជមាននៃការធ្វើឱ្យកំណែទម្រង់និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅ

2019-08-27 17:08:12 cri

    ថ្ងៃទី២៦​ខែសីហា​ ប្រទេសចិន​បាន​ប្រកាស​គម្រោង​ទូទៅ​មួយ​ស្តីពី​ការបង្កើត​តំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរីថ្មី​ចំនួន៦ ។ ​នេះគឺ​ជាការដាក់​ចេញ​វិធានការ​សំខាន់​ៗស្តីពី​ការធ្វើ​កំណែទម្រង់​និង​បើកទូលាយ​ស៊ីជម្រៅ​មួយទៀត​ក្នុងរយៈពេល​មិនដល់១០​ថ្ងៃ​របស់ចិន​បន្ទាប់ពី​ការប្រកាស​​គាំទ្រ​ក្រុងសិនជិន​ក្នុង​ការបង្កើត​តំបន់គំរូ​​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិនកាលពី​ថ្ងៃទី១៨​ខែសីហា​និងការបើក​ស្លាក​តំបន់ថ្មី​នៃតំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរីនៃ​ក្រុងសៀងហៃ​កាលពី​ថ្ងៃទី២០​ខែសីហា ។

    វិធានការ​ទាំងនេះ​បាន​បង្ហាញពី​ការជំរុញ​លើក​ទឹកចិត្ត​របស់​ប្រទេសចិន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ដែលមាន​គុណភាព​ខ្ពស់​តាមរយៈ​កំណែទម្រង់​កាន់តែ​ស៊ីជម្រៅ​ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ស្តីពី​ការគាំទ្រ​ការកសាង​សេដ្ឋកិច្ច​បែប​បើកទូលាយ​តាមរយៈ​ការបើកទូលាយ​ដែល​មាន​កម្រិត​កាន់តែ​ខ្ពស់ ។​ ព្រមពេល​ជាមួយ​គ្នានេះ​ ក៏បញ្ចេញ​សញ្ញា​ជាក់ច្បាស់​ប្រាប់​វិនិយោគិន​ទូទាំង​ពិភពលោកថា​ ប្រទេសចិន​នឹងមិន​បញ្ឈប់​ជំហាន​បើកទូលាយ​ដោយសារ​ការផ្លាស់ប្តូរ​នៃ​បរិយាកាស​ខាងក្រៅ​​​នោះទេ ​ហើយនឹង​បន្ត​ប្រកាន់ខ្ជាប់​គោលជំហរ​ការពារ​ការធ្វើ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​និងពង្រីក​ការបើកទូលាយ​ដោយ​មិនងាករេ​តទៅទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស