邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ តំបន់សាកល្បងពាណិជ្ជកម្មសេរីរបស់ចិនត្រូវពង្រីកបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងវិជ្ជមានដល់សេដ្ឋកិច្ចសកលភាវូបនីយកម្ម

2019-08-27 14:55:42 cri

图片默认标题_fororder_1559095969

      អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍​មជ្ឈិម​ចិន (CMG) ​បាន​ចេញផ្សាយ​បទវិភាគ​​ក្រោម​ចំណងជើង​ថា «  តំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរី​​របស់​ចិន​ត្រូវ​​ពង្រីក​​បន្ថែម​ទៀត ​​ដើម្បី​​​បញ្ចូល​កម្លាំង​វិជ្ជមាន​ដល់​​សេដ្ឋកិច្ច​​សកលភាវូបនីយកម្ម​ »  ​នា​ថ្ងៃទី ២៧ ​ខែសីហានេះ។

      បទវិភាគ​បាន​បញ្ជាក់ថា  ​កាលពីថ្ងៃទី ២៦ ខែសីហា​ ​ចិន​បាន​ប្រកាស​​ពី​ការបង្កើត​​តំបន់​​សាក​ល្បង​ពាណិជ្ជកម្មសេរី​​ថ្មី​ចំនួន​ ៦ ​ បន្ថែម​ទៀត  ​​​ដែល​ធ្វើ​ឱ្យ​​​តំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរី​​​ទូទាំង​ប្រទេសចិន​ ​​​កើន​ដល់​ចំនួន​ ១៨ ​កន្លែង។​ ​អ្នកទាំងអស់គ្នា​អាច​មើលឃើញថា  ​ទោះជាជាង​ ១ ​ឆ្នាំ​កន្លងមកនេះ ​អាមេរិក​បាន​បន្ត​បង្ក​​​ហេតុ​​និង​បង្កើន​​ជម្លោះ​សេដ្ឋកិច្ច​និង​​ពាណិជ្ជកម្ម​​ក្តី ​ក៏​​ប្រទេស​ចិន​​បន្ត​បើក​ទូលាយ​បន្ថែម​​ទៀត​​ជា​បន្ត​បន្ទាប់​ ​ដោយ​អនុលោម​តាម​ចង្វាក់​និង​ផែនការ​​ដែលបានកំណត់​របស់​​ខ្លួន​ ​​​ហើយ​ចិន​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​ការជំរុញ​ដំណើរការ​​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​និង​ការកសាង​សេដ្ឋកិច្ច​ពិភពលោក​​បែប​បើកទូលាយ។

图片默认标题_fororder_1185710770

      បទវិភាគ​បាន​សង្កត់ធ្ងន់ថា   ​ប្រទេស​ចិន​បន្ត​​ធ្វើ​និម្មាបនកម្ម​​នូវ​តំបន់​ថ្មី​​នៃ​​កំណែទម្រង់​និង​ការបើកទូលាយ​  ​ហើយ​ការនេះ​ក៏​នឹង​នាំមក​​កាលានុវត្តភាព​ថ្មី​ដល់​ទូទាំង​ពិភពលោក​ផង​ដែរ។​   ​ក្រោម​​សភាពការណ៍​នាពេល​បច្ចុប្បន្ន​ដែល​ប្រទេស​មួយ​ចំនួន​​ប្រកាន់​​ខ្ជាប់​នូវ​ការការពារនិយម​   ​ប្រទេស​ចិន​បាន​បង្ហាញ​អាកប្បកិរិយា​​យ៉ាង​ច្បាស់ ដល់​សកល​លោក​តាម​​រយៈ​ការ​ចាត់វិធានការ​​ដើម្បី​​ពង្រីក​ការបើកទូលាយ​​​​ដ៏​ម៉ឺងម៉ាត់ ​ពោលគឺ  ​​ចិន​គាំទ្រ​​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​​ ​​ស្វាគមន៍​សហគ្រាស​អន្តរជាតិ​មក​​វិនិយោគ​នៅ​ក្នុង​ប្រទេសចិន ​​រួមគ្នា​ចែករំលែក​នូវ​កាលានុវត្តភាព​អភិវឌ្ឍ​នៃ​ប្រទេស​ចិន​ក្នុងយុគសម័យ​ថ្មី៕​​​​

图片默认标题_fororder_1130034193

 

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស