王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ពាក្យសម្តី​ព្រហើន​របស់​បុគ្គល​អាមេរិក​មួយ​ចំនួន​អំពី​រឿង​ហុងកុង​មុខ​​ជា​នឹង​ត្រូវ​បង់តម្លៃ​យ៉ាង​ធ្ងន់ធ្ងរ​ជា​មិន​ខាន

2019-08-22 18:03:40 cri

      ថ្ងៃទី ២១ ខែ សីហា  អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញផ្សាយ​បទ​វិភាគ​របស់​អ្នក​អត្ថាធិប្បាយ​ដែល​មាន​ចំណង​ជើង​ថា ពាក្យសម្តី​ព្រហើន​របស់​បុគ្គល​អាមេរិក​មួយ​ចំនួន​អំពីរឿង​ហុងកុង​មុខ​ជា​នឹង​ត្រូវ​បង់តម្លៃ​យ៉ាង​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។ 

      អត្ថបទ​នេះ​បាន​ចង្អុល​បង្ហាញ​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​លោក Nancy Pelosi ​ប្រធាន​សភា​ជាន់ទាប​អាមេរិក​និង​លោក Rubio សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជា​ដើម​បាន​អះអាង​ដោយ​ចំហ​ថា នឹង​ពិគ្រោះពិភាក្សា​អំពី​ការ​អនុម័ត្ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និងប្រជាធិបតេយ្យរបស់ហុងកុង​បន្ទាប់​ពី​សភា​ចប់វិស្សមកាល  នេះ​ជា​គាំទ្រ​ដល់​បទ​ឧក្រិដ្ឋកម្ម​របស់​ពួក​ឧទ្ទាមជ្រុលនិយមទាំងចំហ​ដែល​ធាតុពិត​គឺ​ចង់​ប្រើប្រាស់​បញ្ហាហុងកុង​ទៅ​សម្រេច​ឧបាយកល​អាក្រក់​ដែល​ប្រឆាំង​ចិន​និង​បំផ្លាញ​ហុងកុង ។

图片默认标题_fororder_323101838

      ឧត្តមន្ត្រី​អាមេរិក​និង​អង្គភាព​រដ្ឋ​ដូចជា​ទីភ្នាក់ងារ​ស៊ើបការណ៍​​កណ្តាល​អាមេរិក​ជា​ដើម​បាន​គាំទ្រ​ ពួក​ឧទ្ទាម​ជ្រុលនិយម​នៅ​​ហុងកុង​ដោយ​មិន​ត្រឹមតែ​បាន​ជួប​ជាមួយ​មេក្លោង​ដែល​ចង់​ឱ្យ​ហុងកុង​ឯករាជ្យ​​ដើម្បី​ផ្តល់​យោបល់​​ ​ផ្តល់​ថវិកា​គាំទ្រ​​ប៉ុណ្ណោះទេ​ ​ថែមទាំង​តែង​និយាយ​ឆ្ការដៃឆ្ការជើង​ពី​ស្ថានការណ៍​ហុងកុង​ ​និង​គំរាមកំហែង​ពី​ការ​ផ្សារផ្ជាប់​បញ្ហា​ហុងកុងជាមួយ​បញ្ហា​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ទៀត​ផង​។​

      តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​មក​ ​ពួក​ឧទ្ទាម​ជ្រុល​និយម​មួយ​ចំនួន​នៅ​ហុងកុង​បាន​វាយប្រហារ​ប៉ូលិស​ ​វាយដំ​អ្នក​សារ​ព័ត៌មាន​និង​ភ្ញៀវ​ទេសចរ​ ​វាយ​សម្រុក​ចូល​អគារ​ក្រុមប្រឹក្សា​​នីតិប្បញ្ញត្តិ​ហុងកុង​និង​ការិយាល័យ​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​មជ្ឈិម​ចិន​​ប្រចាំ​នៅ​ហុងកុង​  ​ប្រមាថ​ទង់​ជាតិ​ ​សញ្ញាជាតិ​និង​សញ្ញា​តំបន់រដ្ឋបាល​ពិសេស​កុងហុង​យ៉ាង​គឃ្លើន​​ ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​រាំង​ស្ទះ​ចរាចរណ៍​និង​បង្ក​ចលាចល​ធ្វើ​ឱ្យ​​ព្រលានយន្តហោះ​ហុងកុង​មិន​អាច​ដំណើរការ​បាន​។ល។

图片默认标题_fororder_512676185

图片默认标题_fororder_908729571

      ទាក់​ទិន​នឹង​រឿង​នេះ អតីត​និពន្ធ​នាយក​នៃ​ទស្សនាវដ្តីEconomic Weekly​របស់​អាល្លឺម៉ង់​បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​នៅ​កាសែត​ពាណិជ្ជកម្ម​របស់​អាល្លឺម៉ង់​ដោយ​បាន​គូស​បញ្ជាក់​ថា “ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​នៅ​ប្រទេស​អាមេរិក ភាពចលាចល​បែប​ហ្នឹង​​ប្រហែល​ត្រូវ​បាន​បង្រ្កាប​ជា​យូរ​មក​ហើយ”។ ប៉ុន្តែ ឥស្សរជន​ជាន់​ខ្ពស់​នៃ​មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​មួយ​ក្តាប់​តូច​បែរ​ជា​មួល​បង្កាច់​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេសហុង​កុង​និង​ប៉ូលីស​ហុង​កុង​ថា បាន​មិន​គោរព​តាម​នីតិវិធី​ច្បាប់ លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព ប្រការ​នេះគឺជា​ការ​និយាយ​យក​ស​ជា​ខ្មៅ​ទាំង​ស្រុងដែល​បាន​លាត​ត្រដាង​យ៉ាង​ពេញ​លេញ​នូវ​ធាតុ​ពិត​របស់​អាមេរិក​ដែល​តែង​តែ​ប្រើ​ស្តង់ដាស្ទួន ។

      អ្នក​នយោបាយ​និង​កម្លាំង​ប្រឆាំង​ប្រទេស​ចិន​មួយ​ក្តាប់​តូច​របស់​អាមេរិក​និង​បស្ចិម​ប្រទេស​ចូរ​កុំ​វិនិច្ឆ័យ​ខុស​និង​ប្រមាថ​លើ​ឆន្ទៈដ៏​រឹង​មាំ​និង​ការ​ប្តេជ្ញាចិត្ត​ដ៏​មុតមាំរបស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ក្នុង​ការ​គាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​ការ​បង្រួប​បង្រួម​ជាតិ ក៏​ដូច​ជា​ការ​គាំពារ​វិបុលភាព​និង​ស្ថិរភាព​របស់​ហុង​កុង​ឱ្យ​សោះ ។ បើ​សិន​ជា​បុគ្គល​មួយ​ចំនួន​ប៉ុន​ប៉ង​ចង់ឆ្លៀត​ឱកាស​នេះដើម្បី​បំផ្លាញ​ដល់​វិបុលភាព​និង​ស្ថិរភាព​របស់​ហុង​កុង ព្រម​ទាំង​ប៉ុន​ប៉ង​ចង់​បង្ក​ភាព​ចលាចល​នៅ​ហុងកុង​ដើម្បី​បំផ្លាញ​ដល់​សភាព​ការណ៍​ទូទៅ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន នោះពិតជា​នឹង​ត្រូវ​បង់​តម្លៃ​យ៉ាង​ធ្ងន់​ធ្ងរ​ជា​មិន​ខាន ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស