王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ការ​ដំឡើង​ពន្ធគយ​បង្កើន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​អាមេរិក​

2019-08-20 17:34:15 cri

      ថ្មីៗកន្លងទៅនេះ ទីផ្សារ​បណ្ណ​បំណុល​អាមេរិក​បាន​លេចចេញ​បាតុភាព​មិន​ប្រក្រតី​​ដែល​អាត្រា​ផលចំណេញ​នៃ​បណ្ណ​បំណុល​ជាតិ​រយៈពេល ១០ ឆ្នាំ​តិច​ជាង​បណ្ណ​បំណុល​ជាតិ​រយៈពេល ២ ឆ្នាំ​ដែល​ត្រូវ​បាន​វិនិយោគិន​ចាត់ទុកថាជា​សញ្ញា​ព្រមាន​សំខាន់​មួយ​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ។ ក្រុមអ្នកប្រឹក្សា​យោបល់​នៃ​សេតវិមាន​អាមេរិក​បាន​ចូលរួម​កម្មវិធី​ជាច្រើន​កាល​ពី​ថ្ងៃទី ១៨ ខែ សីហា នេះ​ដោយ​អះអាង​ថា មិន​ឃើញ​មាន​សញ្ញា​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​អាមេរិក​នោះ​ទេ ។ ប៉ុន្តែ​តាម​ទិន្នន័យ​សេដ្ឋកិច្ច​ថ្មី​បំផុត​និង​សំឡេង​ប្រឆាំង​ការដំឡើង​ពន្ធគយ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​អាមេរិក​បាន​បញ្ជាក់​ថា ​ការ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​បាន​បណ្តាល​ឱ្យ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​អាមេរិក​កំពុង​កើន​ឡើង​ ។

图片默认标题_fororder_1612499311

     តាម​ធម្មតា កាល​បរិច្ឆេទ​នៃ​បំណុល​ជាតិ​កាន់​តែ​យូរ​គឺ​មាន​អត្រា​ផល​ចំណេញ​កាន់​តែ​ខ្ពស់ បើ​សិន​ជា​អត្រា​ផល​ចំណេញនៃ​បំណុល​ជាតិ​រយៈពេល​វែងធ្លាក់​ចុះ​នៅ​ក្រោម​អត្រា​ផល​ចំណេញ​នៃ​បំណុល​ជាតិ​រយៈពេល​ខ្លី នោះគឺ​ត្រូវ​សន្មត​ថា​ជា​អត្រា​ផល​ចំណេញ​មិន​ប្រក្រតី ហើយ​ជា​ធម្មតា ប្រការ​នេះ​ជា​ប្រផ្នូល​ថា​សេដ្ឋកិច្ច​ប្រហែល​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ​នេះ ។ រយៈពេល​៥០​ឆ្នាំ​កន្លង​មក នៅ​មុន​ពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ម្តង​ៗ គឺសុទ្ធ​តែ​ធ្លាប់​លេចចេញ​បាតុភាព​ដែលអត្រា​ផល​ចំណេញនៃ​បំណុល​ជាតិ​រយៈ​ពេល​វែងធ្លាក់​ចុះ​នៅ​ក្រោម​អត្រា​ផល​ចំណេញ​នៃ​បំណុល​ជាតិ​រយៈពេល​ខ្លី ។ តាំង​ពី​ចូល​ឆ្នាំ​នេះ​មក អាមេរិក​បាន​លេចចេញ​បាតុភាព​មិន​ប្រក្រតី​នេះជា​ច្រើន​លើក​ហើយ ជា​ពិសេសគឺ​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា អត្រា​ផល​ចំណេញ​នៃ​បំណុល​ជាតិ​រយៈពេល​១០​ឆ្នាំ​របស់​អាមេរិក​ទាប​ជាង​បំណុល​ជាតិ​រយៈពេល​២​ឆ្នាំ​ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​២០០៧​មក ហើយ​នៅ​ថ្ងៃ​ដដែល សន្ទស្សន៍​មូល​បត្រ​ធំ​ទាំង​៣របស់​អាមេរិក​សុទ្ធ​តែ​ធ្លាក់​ចុះ​ប្រមាណ​៣%។

      ក្នុង​បរិបទ​បែប​នេះ បើសិន​ជា​អាមេរិក​ដំឡើង​ពន្ធគយ​ចំពោះ​ផលិតផល​ចិន​ដែល​នាំ​ចូល​ទៅ​កាន់​អាមេរិក​ក្នុង​តម្លៃ​៣ សែន​លាន​ដុល្លារ​អាមេរិក​ដែល​ក្នុង​នោះ​ផលិតផល​សំខាន់​ជា​សម្ភារៈ​ប្រើ​ប្រាស់​ នោះ​វា​​ពិត​ជា​នឹង​បណ្តាល​ឱ្យ​តម្លៃ​ទំនិញ​អាមេរិក​ឡើង​ថ្លែង​ជា​មិន​ខាន  ហើយ​​ការ​ប៉ាន់​ប្រមាណ​ពី​ផល​​ចំណេញ​របស់​សហគ្រាស​អាមេរិកក៏​​នឹង​ធ្លាក់​ចុះ​ ពាណិជ្ជករ​នាំ​ចូល​និង​អតិថិជន​អាមេរិក​នឹង​ទទួល​បន្ទុកស្ទើរ​តែ​​ទាំង​ស្រុងនូវ​​ដើម​ទុនដែល​ឡើង​ថ្លៃ ​ ដូច្នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​រង​ហានិភ័យ​ធ្លាក់​ចុះ​ថែម​ទៀត ។

图片默认标题_fororder_547679103

      បច្ចុប្បន្ន​នេះ មុខ​របរ​គ្រប់​ប្រភេទ​នៃ​ប្រទេស​អាមេរិក​សុទ្ធតែ​រង​ការ​រំខាន់​​ពី​ការ​ដំឡើង​ពន្ធគយ មតិ​ដែល​ប្រឆាំងការ​​ដំឡើង​ពន្ធគយ​កាន់​តែ​ខ្លាំង​ឡើងៗ ។ ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុនApple​បាន​ព្រមាន​ថា ​ការ​ដំឡើង​ពន្ធគយ​នឹងប៉ះពាល់​ដល់​កម្លាំង​ប្រកួត​ប្រជែង​របស់ក្រុមហ៊ុន​Apple​ ។ ប៉ុន្តែ បុគ្គល​​អាមេរិក​មួយ​ចំនួន​មិន​អើ​ពើ​នឹង​តួលេខ​សេដ្ឋកិច្ច​ថ្មី​បំផុតនោះឡើយ​​ ហើយ​ក៏​មិន​អើពើពី​សំឡេង​​ប្រឆាំងការ​​ដំឡើង​ពន្ធគយ​នោះ​ដែរ​ ប្រការ​នេះ​ជាការ​​មិន​ទទួល​ខុស​ត្រូវយ៉ាង​ខ្លាំង​​ចំពោះ​ផល​ប្រយោជន៍​​ជាតិ​និង​សុខសុភមង្គល​របស់​ប្រជាជន ។

      បុគ្គល​​អាមេរិក​ទាំង​​នេះ​ គួរ​គោរព​តាម​ក្រឹត្យក្រម​សេដ្ឋកិច្ច​ ​ស្តាប់​ការ​អំពាវនាវ​ក្នុង​ប្រទេស​ដែល​សម្តែងការ​​​ប្រឆាំង​​ការ​ដំឡើង​ពន្ធគយ​ ព្រម​និង​ប្រកាន់​ឥរិយាបថ​ត្រឹម​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​អាមេរិក​ដែល​បណ្តាល​មក​ពី​ការ​ដំឡើង​ពន្ធគយ បោះបង់​ចោល​ការ​យក​ការ​​ដំឡើង​ពន្ធគយជា​អាវុធ ហើយ​វិល​ត្រឡប់​ទៅ​កាន់​ផ្លូវ​ត្រឹម​ត្រូវ​វិសម្រាប់​ដោះ​ស្រាយ​បញ្ហា​ដោយ​សមរម្យ​ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស