孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជករឆាវចូវអន្តរជាតិបង្ហាញក្តីរំពឹងចំពោះឱកាសនៃការកសាង“ខ្សែក្រវាត់និងផ្លូវ”និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ

2019-08-12 15:16:26 cri

    កាលពី​ថ្ងៃទី១១​ខែសីហា​​ វេទិកា​កំពូលស្តីពី​ការកសាង​​“ខ្សែក្រវាត់​និងផ្លូវ”​និង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​របស់​ពាណិជ្ជករ​ឆាវចូវ​អន្តរជាតិ​បានធ្វើឡើង​នៅតំបន់​ហុងកុង ​។ ​វេទិកានេះ​បាន​អញ្ជើញ​តំណាង​សមាគម​​ពាណិជ្ជករ​និង​​​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​តំបន់​ឆាវចូវនិង​សានថូវ​ប្រហែល​ជាង៣០០​នាក់ដែល​មកពី​ប្រទេស​និងតំបន់​ចំនួន​៣០ ។ ​ពាណិជ្ជករ​ឆាវចូវ​អន្តរជាតិ​ដែល​ចូលរួមវេទិកា​បាន​រំពឹងទុកថា​ នឹងចូលរួម​និងជំរុញ​ការកសាង​“ខ្សែក្រវាត់​និងផ្លូវ”​និង​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ ដើម្បីបង្កើត​ឱកាស​អភិវឌ្ឍន៍​កាន់តែ​ច្រើន ។

    លោក​ Chen​ Younan​ ប្រធានប្រតិបត្តិ​នៃ​សមាគម​​ឆាវចូវអន្តរជាតិ​បាន​ថ្លែងថា ​ទន្ទឹមនឹង​ការកសាង“​ខ្សែក្រវាត់​និងផ្លូវ”​និង​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ត្រូវជំរុញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ និង​ចាំបាច់​ត្រូវ​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគីនានានិង​មជ្ឈដ្ឋាននានា ​។ លោក​ជឿជាក់ថា​ អង្គការ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​របស់​ពាណិជ្ជករ​ឆាវចូវអន្តរជាតិ​អាចដើរ​តួនាទីជា​វេទិកាដ៏ល្អ ​និងជួយ​សហគ្រិន​កាន់តែ​ច្រើន​ឱ្យ​ទទួលបាន​ការអភិវឌ្ឍ​ថែមមួយ​កម្រិតទៀត ​ព្រមទាំង​បន្ថែម​កម្លាំង​រស់រវើក​សម្រាប់​វិបុលភាព​និង​ការអភិវឌ្ឍនៃ​សង្គម​និង​មាតុប្រទេស​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស