孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចុះឈ្មោះសម្រាប់សហគ្រាសដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរបានចាប់ផ្តើមហើយ

2019-08-02 15:30:50 cri

    អ្នកសារព័ត៌មាន​បានដំណឹង​ពីនាយកដ្ឋាន​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ឱ្យដឹងថា​ ការចុះឈ្មោះ​សម្រាប់​សហគ្រាស​ដើម្បី​ចូលរួម​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី១​ខែសីហា ​ហើយ​សហគ្រាស​ក្រៅដែនចិន​អាច​ចុះឈ្មោះ​តាម​វេបសាយ​ផ្លូវការបាន ។

    តាមដឹង​ ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​នឹងធ្វើឡើង​នៅក្រុង​សៀងហៃ​នៅខែ​វិចិ្ឆកា​ឆ្នាំ២០១៩នេះ​ ។ តាម​ទិន្នន័យ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ចិនបាន​ប្រកាស​កាលពី​ថ្ងៃទី២៦​ខែកក្កដា​ឱ្យដឹងថា​ សហគ្រាស​ជាង​៣០០០​ដែលមកពី​ប្រទេស​និងតំបន់​ជាង១៥០​នឹង​ចូលរួម​ពិព័រណ៍នេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស