王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ នឹង​បើកធ្វើ​នៅ​ខែ វិច្ឆិកា ខាង​មុខ សហគ្រាស​ដែល​ចូលរួម​មាន​ចំនួន​ច្រើន​ជាង​ពិព័រណ៍​លើក​ទី ១

2019-07-26 17:13:31 cri

      ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ នឹង​បើកធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​ជាតិ​នៅ​ក្រុង​សៀងហៃ​ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ខែ វិច្ឆិកា​ឆ្នាំ ២០១៩ ។ គិត​រហូតដល់​បច្ចុប្បន្ននេះ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ បាន​ទាក់ទាញ​សហគ្រាស​ជាង ៣០០០ ដែល​មកពី​ប្រទេស​និង​តំបន់​ជាង ១៥០ ។ ចំនួន​ប្រទេស​និង​សហគ្រាស​ដែល​ចូលរួម​ពិព័រណ៍​លើក​នេះ​ក៏​ច្រើន​ជាង​ពិព័រណ៍​លើក​ទី ១ ផងដែរ ។ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នា​ថ្ងៃទី ២៦ ខែ កក្កដា ​លោក Wang Bingnan អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា ការ​បើកធ្វើ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​នេះ​គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​បើកទូលាយ​ឥតឈប់ឈរ​របស់​ប្រទេស​ចិន​ ក៏​ដូចជា​ចូលរួមចំណែក​ជា​កម្លាំង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព​លើ​វិស័យ​នាំចេញ​នាំចូល​របស់​ប្រទេស​ចិន​និង​ជំរុញ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ផង​ដែរ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស