翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan ព្រះរជ្ជទាយាទនៃអាណាចក្រAbu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម

2019-07-23 16:19:31 cri

图片默认标题_fororder_1124785008_15638049671181n

​    ថ្ងៃទី ២២ ខែកក្កដា ​លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​​ព្រះអង្គម្ចាស់​Mohammed bin Zayed Al Nahyan ព្រះ​រជ្ជទាយាទនៃអាណាចក្រ​Abu Dhabi នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​នៅ​ក្រុង​ប៉េកាំង  ។ 

图片默认标题_fororder_1124785008_15638049898351n

    ក្នុង​កិច្ចជំនួប​ លោក​ស៊ី ជីនភីង​បានថ្លែង​​ថា ប្រទេសចិន​រីករាយ​រួមសហការ​ជា​មួយ​ភាគី​អេមីរ៉ាត​អារ៉ាប់​រួម​ដើម្បី​រក្សា​ភាពនឹងនរ​ក្នុង​ភាពស្មុគស្មាញ​ និង​ឆ្ពោះទៅកាន់​ទិសដៅ​របស់​ខ្លួន​ក្នុង​​ស្ថានការណ៍បម្រែបម្រួល​ សំដៅ​​ជំរុញ​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ចិន​និង​អេមីរ៉ាតអារ៉ាប់រួមឱ្យ​​ទទួល​បាន​សមិទ្ធផល​ថ្មី​ជា​បន្ត​បន្ទាប់​ក្នុង​ន័យ​ផ្តល់​ផល​ប្រយោជន៍​និង​​សុភមង្គល​កាន់​តែ​ច្រើន​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ។

    ជាការ​ឆ្លើយ​តប​ ព្រះ​អង្គម្ចាស់​ Mohammed មាន​ព្រះបន្ទូលថា ភាគី​អេមីរ៉ាត​អារ៉ាប់រួម​រីករាយ​ចូលរួម​យ៉ាង​សកម្មនិង​ដើរ​តួនាទី​កាន់​តែ​ច្រើន​​ក្នុង​កិច្ចកសាង​គំនិតផ្តួចផ្តើម​”ខ្សែក្រវាត់​និង​ផ្លូវ​” ព្រម​និងសិក្សា​រួម​គ្នា​ជា​មួយភាគី​ចិន​អំពី​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការជា​មួយទីផ្សារ​​ភាគីទី ៣ ។ ​អេមីរ៉ាត​អារ៉ាប់រួម​រីករាយ​ពង្រីក​ការវិនិយោគ​ ការ​ផ្គត់​ផ្គង់​ថាមពល និង​ទំហំ​ពាណិជ្ជកម្មជា​មួយ​​ប្រទេសចិន​ បង្កើន​កិច្ចផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​​លើ​វិស័យ​ហិរញ្ញវត្ថុ​ អាកាសចរណ៍ និង​វប្បធម៌​មនុស្សជាតិ​ជាដើម ក៏​ដូចជាផ្តល់​ការ​គាំទ្រ​ក្នុង​​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ជា​មួយក្រុមហ៊ុន​​ចិនផង​ដែរ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស