翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រីNguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម

2019-07-13 15:43:26 cri

 

图片默认标题_fororder_1124746985_15629331787551n

      ​ថ្ងៃទី ១២ ខែកក្កដា នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោកស្រី​ Nguyen Thi Kim Ngan​ ប្រធានរដ្ឋ​សភា​នៃប្រទេស​វៀតណាម​ដែល​អញ្ជើញ​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសចិន​​ ។

     ក្នុងកិច្ច​ជំនួប លោក​ស៊ី ជីនភីងបាន​លើក​ឡើង​ថា ប្រទេសចិននិង​វៀតណាម​ជាសម​មិត្ត​​និង​បង​ប្អូន​ ហើយ​​ក៏​ជាសហគមន៍​រួម​វាសនា​តែ​មួយ​ដែលប្រកបដោយ​អត្ថន័យ​យុទ្ធសាស្រ្តផង​ដែរ ។ ឆ្នាំ​ ២០១៩ នេះ​ជា​ខួបទី ​៧០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិននិង​​វៀតណាម​ យើង​មិនត្រូវ​​បំភ្លេចគោល​​បំណងដើម​ ត្រូវ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ បន្ត​វេននិងផ្សព្វ​ផ្សាយ​​មិត្តភាព​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ ព្រមនិង​​ជំរុញ​ទំនាក់ទំនង​រវាង​ទ្វេភាគីឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​ថែម​ទៀតលើ​ទីចាប់ផ្តើម​ថ្មី​ ។

​     លោក​ស៊ី ជីនភីង​បាន​គូសបញ្ជាក់​ទៀត​ថា​​ សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​និង​រដ្ឋសភា​វៀតណាម​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​​ស្អិត​ល្មួត​ ដើម្បី​រួមវិភាគទាន​កាន់​តែ​ច្រើន​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​រឹង​មាំ​នូវ​មូលដ្ឋាននៃ​ក្តី​​បំណង​ប្រាថ្នា​របស់​ប្រជាជន​អំពី​ទំនាក់​ទំនង​រវាង​ចិន​និង​វៀតណាម​ ។

     ជា​ការ​ឆ្លើយ​តប​ លោក​ស្រី ​ Nguyen Thi Kim Ngan​ បាន​ថ្លែង​ថា បក្ស​កុម្មុនិយ​វៀតណាម​ រដ្ឋ និង​ប្រជាជន​វៀតណាម​បាន​ចង​ចាំ​ជាប់​រហូតនូវ​ការ​គាំទ្រ​និង​ការ​ជួយ​ឧបត្ថម្ភថ្លៃ​ថ្លា​របស់​មិត្ត​ចិន​ទាំង​​អតីតកាល​និង​បច្ចុប្បន្ន ។ ភាគី​វៀតណាម​រីក​រាយ​រួម​សហការ​ជា​មួយ​ភាគីចិន​ បន្ត​ផ្តល់​ការ​គាំទ្រ​​មុត​មាំ​​ដល់​គ្នា​ទៅ​វិញ​ទៅមកក្នុង​ការ​អភិវឌ្ឍ​សង្គមនិយម បន្ត​វេន​និង​ផ្សព្វ​ផ្សាយ​មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ដែលផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា គ្រប់​គ្រង​ការ​ខ្វែង​គំនិត​ប្រកប​ដោយ​ប្រសិទ្ធភាព សំដៅ​​ជំរុញ​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​វៀតណាម​និង​ចិន​ឱ្យ​ទទួល​បាន​ការ​វិវឌ្ឍន​រីក​ចម្រើន​កាន់​តែ​ច្រើន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស