翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ទុនបរទេសបាន”បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត”ម្តងទៀតចំពោះសេដ្ឋកិច្ចចិន

2019-07-12 17:14:22 cri

      ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១១ខែកក្កដាបង្ហាញថា នៅឆមាសទីនៃឆ្នាំ២០១៩នេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួនសែនម៉ឺន៨ពាន់រយ៣០លានយាន់ប្រាក់ចិន កើនឡើង៧.២%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ។ ក្នុងបរិបទបច្ចុប្បន្នដែលហានិភ័យនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើងនិងល្បឿនកំណើននៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅលើពិភពលោកទាំងមូលហៅកាត់FDI បានបន្ថយជំហាន តែទុនបរទេសជាច្រើននៅតែបន្តហូរចូលទីផ្សារនៃប្រទេសចិន ដែលជាការ​"បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត"ចំពោះសេដ្ឋកិច្ចចិនតាមការប្រតិបត្តិជាក់ស្តែងរបស់ខ្លួន ។ បើមើលពីទិន្នន័យលម្អិតអាចឃើញថា នៅឆមាសទីនៃឆ្នាំ២០១៩នេះ ការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសនៅប្រទេសចិនបានលេចចេញលក្ខណៈពិសេសពីរដ៏លេចធ្លោពោលគឺទី១ ខ្សែសង្វាក់ឧស្សាហកម្មបានរីកចម្រើនពីកន្លែងទាបទៅបណ្តុំនៅកន្លែងមធ្យមនិងខ្ពស់ ទុនបរទេសជាក់ស្តែងដែលឧស្សាហកម្មបច្ចេកទេសខ្ពស់នៃប្រទេសចិនបានប្រើប្រាស់គឺស្មើនឹង២៨.៨% កើនឡើង៤៤.៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ បម្រែបម្រួលនេះសមស្របនឹងនិន្នាការកែប្រែរូបមន្តអភិវឌ្ឍន៍នៃសេដ្ឋកិច្ចចិនដែលបង្វែរពីកំណើនដោយល្បឿនលឿនទៅជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។    ទី២​ ​ការ​វិនិយោគ​ពី​តំបន់​ជា​ប្រភព​វិនិយោគ​សំខាន់ៗ​បាន​រក្សា​ភាព​នឹងនរ​ ​ក្នុងនោះ​ការ​វិនិយោគ​របស់​កូរ៉េខាងត្បូង​ ​ជប៉ុន​ ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​នៅ​​ប្រទេសចិន​បាន​កើន​ឡើង​៨៣,៨%​ ​១៣,១%​ ៨១,៣%និង​២២,៥%ដោយ​ឡែក​ពី​គ្នា​​។​ ​ប្រការ​នេះ​បាន​បង្ហាញ​ថា​ ប្រទេសចិន​នៅតែ​ជា​គោលដៅ​​ពេញ​និយម​ក្នុងការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ពាណិជ្ជករ​បរទេស​ដដែល​។​ ​​បច្ចុប្បន្ននេះ​ ​ការ​គាំពារ​និយម​និង​ឯកតោភាគីនិយម​បាន​រីក​រាលដាល​ជា​បន្តបន្ទាប់​ ដែល​បណ្តាល​ឱ្យ​​វិនិយោគិន​អន្តរជាតិ​ខ្វះ​ជំនឿ​ចិត្ត​​។​ ​ក្នុង​ឆ្នាំ​២០១៨​ ​FDI​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​១៣​%​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​ ​ប៉ុន្តែ​ទំហំ​វិនិយោគ​របស់​​បរទេស​នៅ​ទីផ្សារ​ចិន​បាន​កើន​ឡើង​៤​%​។​ ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩​នេះ​ ​ទំហំ​វិនិយោគ​​របស់​បរទេស​នៅ​ប្រទេសចិន​បន្ត​កើន​ឡើង​ដោយ​ផ្ទុយ​ពី​ស្ថានការណ៍​ទូទៅ​ ​ដែល​បាន​បង្ហាញ​ម្តង​ទៀត​នូវ​កម្លាំង​ទាក់ទាញ​ដ៏​អស្ចារ្យ​​នៃ​សេដ្ឋកិច្ច​ចិន​។

    ​ប្រទេសចិន​មាន​ទីផ្សារ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ចំនួន​ ១៤០០ លាន​នាក់​ និង​ក្រុម​មនុស្ស​​ចំណូល​​មធ្យម​ដែល​មាន​​ទ្រង់​ទ្រាយ​ធំ​ជាង​គេ ដែល​បាន​ធ្វើ​ឱ្យ​ទុន​វិនិយោគ​របស់​បរទេស​នៅ​ប្រទេស​ចិន​ទទួលបានប្រាក់​​ចំណេញ​យ៉ាង​ពិត​ប្រាកដ ។ ទន្ទឹម​នឹង​ការ​ប្រើ​ប្រាស់​របស់ប្រជាជន​ចិន​មាន​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ​ ទុន​បរទេស​នៅ​ចិន​ច្បាស់​ជា​​អាច​ទទួល​បាន​ផល​កម្រៃ​កាន់​តែ​ច្រើន​ថែមទៀត​ជាក់​ជាពុំ​ខាន ។ បច្ចុប្បន្ន ប្រទេសចិន​បាន​និង​កំពុង​ធ្វើ​ការ​កែ​សម្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ ផ្លាស់​ប្តូរ​រូបមន្តអភិវឌ្ឍន៍​​និង​​លើក​កម្ពស់​កម្រិត​នៃ​ផលិតកម្ម​ សមត្ថភាព​ច្នៃ​ប្រឌិត​ថ្មី​ត្រូវ​លើកកម្ពស់​​ជា​បន្ត​បន្ទាប់​ ឧត្តមភាពនៃ​​ខ្សែសង្វាក់​​ឧស្សាហកម្ម​ក៏​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត វា​បាន​ផ្តល់ជា​​កម្លាំង​ចលក​សំខាន់​សម្រាប់​ទុ​ន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​កាន់​តែ​យូរ​និង​កាន់​តែ​ច្រើន​ថែម​ទៀត​នៅប្រទេស​​ចិន ។​​ទោះបីជា​ក្នុង​ពោល​បច្ចុប្បនេះ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​ប្រទេស​ចិន​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការបើកទូលាយ​និង​កែលម្អ​បរិយាកាស​ធ្វើ​អាជីវកម្ម​ ដើម្បី​បង្កើន​ថែមទៀត​នូវ​ទំនុកចិត្ត​របស់​ពាណិជ្ជករ​​បរទេស​មក​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ចិន​ ។​ ក្រោម​បរិបទ​នៃ​ការគាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​ ទុនបរទេស​មិនគ្រាន់តែ​មិន​បាន​ដកចេញ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរ​ជា​បាន​បន្ថែម​ការ​បណ្តាក់​ទុន​នៅ​ប្រទេស​ចិន​ទៅ​វិញ​ មូលហេតុ​គឺ ពួកគេ​មើលឃើញ​ថា ការ​បន្ត​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ប្រកបដោយ​គុណភាព​ខ្ពស់​របស់​ប្រទេស​ចិន គឺ​ជា​ឱកាស​កំណើន​ដ៏​ធំសម្បើម ៕ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស