翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តចិននិងអាមេរិករួមគ្នាធ្វើការពិគ្រោះពិភាក្សាអំពីកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់ភាគីចូលរួមកាន់តែច្រើន

2019-07-12 16:40:35 cri

       ក្នុង​សិក្ខាសាលា​ពាក់​ព័ន្ធ​នឹង​"ដឹក​នាំ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​"ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី ១១ ខែកក្កដា អ្នក​ជំនាញ​នៃ​ប្រទេសចិននិង​អាមេរិក​​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សាដោយ​ស៊ី​ជម្រៅ​អំពី​សមិទ្ធផល​នៃ​កិច្ច​កសាង​”ខ្សែ​ក្រវាត់​និង​ផ្លូវ​” ព្រម​និង​លើក​ឡើង​នូវ​សំណើ​ពាក់ព័ន្ធសម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេល​អនាគត ។

      លោក​ស្រីNaima Green បណ្ឌិត​នៃ​សកលវិទ្យាល័យ​Harvardអាមេរិក​បាន​លើក​ឡើង​ថា គំនិត​ផ្តួច​ផ្តើម​”ខ្សែ​ក្រវាត់​និង​ផ្លូវ​”មិន​គ្រាន់​តែ​មាន​អំណោយ​ផល​ដល់​ប្រទេសចិន​ប៉ុណ្ណោះ​ទេ ហើយ​ក៏​ផ្តល់​​ប្រយោជន៍​ដល់​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ចូលរួម​កិច្ចកសាង​”ខ្សែ​ក្រវាត់​និង​ផ្លូវ​”ទៀត​ផង ។

    លោក​Daniel Russel អនុប្រធាន​ទទួលបន្ទុក​ពី​សន្តិសុខ​អន្តរជាតិ​និង​ការទូត​នៃ​​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​គោលនយោបាយ​នៃ​សមាគម​ទ្វីបអាស៊ី​របស់សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា មាន​សហគ្រាស​អាមេរិក​ជាច្រើន​រីករាយ​ចូលរួម​កិច្ចកសាង​”ខ្សែក្រវាត់​និង​ផ្លូវ​” ។

     ជាង​នេះ​ទៅទៀត អ្នក​ជំនាញចិន​និងអាមេរិក​​ដែល​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្ងៃ​ដដែល​បាន​លើក​ឡើង​នូវ​សំណើថា​ កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​”ខ្សែ​ក្រវាត់​និង​ផ្លូវ​”នា​ពេល​អនាគត​គួរ​តែ​បង្កើន​ការ​វាយ​តម្លៃ​និង​វិនិច្ឆ័យ​ពី​ហានិភ័យ​ ព្រម​និង​ធ្វើ​ការ​វិភាគប្រកប​ដោយ​តម្លាភាព​និង​គ្រប់​ជ្រុង​ជ្រោយ​​មុន​ពេល​អនុវត្ត​គម្រោង​ វា​មាន​សារៈសំខាន់​សម្រាប់​ទាក់ទាញ​ទុន​ឯកជន​និង​សហហិរញ្ញប្បទាន​អន្តរជាតិ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស