翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការនាំចេញនាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិននៅឆមាសទី ១ នៃឆ្នាំនេះមានទំហំលើសពី ១៤ ទ្រីលានយាន់ប្រាក់ចិន

2019-07-12 16:41:38 cri

      ​​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ​ចិន​ដែល​ប្រកាស​នៅ​ថ្ងៃទី ១២ ខែកក្កដាឱ្យ​ដឹង​ថា នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ នេះ ​ការ​នាំ​ចេញ​​នាំ​ចូល​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ​របស់ប្រទេសចិនមានទំហំ​សរុប​ ១៤,៦៧ ទ្រីលាន​យាន់​ប្រាក់​ចិន​ ដែល​បាន​កើន​ឡើង​ ៣,៩% បើ​ប្រៀបធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ ២០១៨ ។

      លោក​Li Kuiwen អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​គយ​ចិនបាន​ថ្លែង​ថា នៅ​ឆមាសទី ១ ​ឆ្នាំ​ ២០១៩ នេះ​ កម្រិត​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ​​របស់​ប្រទេសចិន​មាន​សភាព​នឹងនរ​ជា​ទូទៅ ហើយ​ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ ការ​អភិវឌ្ឍ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​បរទេសដែល​​ប្រកប​ដោយ​គុណភាព​ខ្ពស់​បាន​វិវឌ្ឍ​រីក​ចម្រើន​ដោយ​មានរបៀប​រៀបរយ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស