翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានសម្រាប់ប្រទេសកិត្តិយសនៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាននិងពិព័រណ៍ឥណ្ឌូនេស៊ីនៃនៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានឆ្នាំ ២០១៩ បើកធ្វើនៅកក្រុងហ្សាការតា

2019-07-12 16:02:52 cri

    ​ថ្ងៃទី ១១ ខែកក្កដា ​សន្និសីទ​សារ​ព័ត៌មាន​សម្រាប់​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី ១៦ និង​ពិព័រណ៍​ឥណ្ឌូនេស៊ី​នៃ​​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​​-​អាស៊ានឆ្នាំ ២០១៩ បាន​បើក​ធ្វើ​នៅក​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី ។ ថ្នាក់​ដឹក​នាំ​ឥណ្ឌូនេស៊ី​នឹង​ដឹក​នាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ពិព័រណ៍​មួយ​នេះ​និង​សកម្មភាព​ពាក់​ព័ន្ធ ។

    ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ លោកស្រីYang Yanyan អគ្គលេខាធិការរង​នៃ​លេខាធិការដ្ឋាន​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​បាន​ឧទ្ទេសនាមថា ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​នេះ​នឹង​បន្ថែម​សមាមាត្រ​នៃ​ការ​តាំង​បង្ហាញ​ផលិតផល​ច្នៃ​ប្រឌិត​ថ្មី​ ដែល​វា​នឹង​មាន​អំណោយ​ផល​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ការ​នាំ​ចូល​បច្ចេកទេស​ជាន់​ខ្ពស់ និង​​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។

    លោក​Marolop Nainggolan មន្រ្តីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ថា ក្នុងនាម​ជា​អង្គសេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​អាស៊ាន​និង​ជា​រដ្ឋសមាជិក​សំខាន់​នៃ​ក្រុមប្រទេស​G20 ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​ជាលើក​​ទី ២ ហើយ ​មាន​អត្ថន័យ​ណាស់​ ។

    សូម​បញ្ជាក់​ថា ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​នឹង​បង្កើត​កាលានុវត្តភាព​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​សម្រាប់​បម្រើ​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​អាស៊ាន ក៏​ដូចជា​កិច្ចកសាង​”ខ្សែក្រវាត់​និង​ផ្លូវ​”ផង ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស