郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅឆមាសទី១នៃឆ្នាំ២០១៩ គិតជាមធ្យមជារៀងរាល់ថ្ងៃមានសហគ្រាសថ្មីចំនួន១.៩៤ម៉ឺនសហគ្រាសបានបង្កើតឡើងនៅប្រទេសចិន

2019-07-08 14:50:52 cri

    ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ អ្នក​សារ​ព័ត៌មាន​បាន​ទទួល​ដំណឹង​ពី​រដ្ឋបាល​ជាតិ​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ទី​ផ្សារ​នៃ​ប្រទេស​ចិន​ឱ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ គិត​ជា​មធ្យម​ជា​រៀង​រាល់​ថ្ងៃ​មាន​សហគ្រាស​ថ្មី​ចំនួន​១.៩៤​ម៉ឺន​សហគ្រាស​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​កើន​ឡើង​៧.១%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ។

      តាម​ការ​ធ្វើ​បទ​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩នេះ ប្រទេស​ចិន​សម្រេច​បាន​នូវ​គោល​ដៅ​ស្តីពី​ការ​បង្រួញ​ពេល​វេលា​សម្រាប់​បើក​សហគ្រាស​ឱ្យ​មក​នៅ​ត្រឹម​៨​.៥​ថ្ងៃ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ច្បាប់​ស្នើ​សុំ​លុប​ឈ្មោះ​​សហគ្រាស​ក៏​ត្រូវ​បាន​កែ​លម្អ​ឥត​ឈប់ឈរ​ផង​ដែរ ពោល​គឺ​នៅ​ទូទាំង​ប្រទេស​ចិន​មាន​សហគ្រាស​ចំនួន​៧១.៧៩​ម៉ឺន​សហគ្រាស​បាន​ដក​ចេញ​ពី​ទី​ផ្សារ​តាម​រយៈរ​បៀប​វារៈ​លុប​ឈ្មោះ​សហគ្រាស​ប្រកប​ដោយ​ភាព​ងាយ​ស្រួល។ តាំង​ពី​ចូល​ឆ្នាំ​២០១៩​នេះ​មក ស្ថាប័ន​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ទី​ផ្សារ​ទូទាំង​ប្រទេស​ចិន​ខំ​ប្រឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ចំពោះ​ទី​ផ្សារ កំណែ​ទម្រង់​នៃ​របប​អនុញ្ញាត​ឱ្យ​ចូល​ទី​ផ្សារ​ទទួល​បាន​សមិទ្ធផល​ថ្មី សមត្ថភាព​អនុវត្ត​ច្បាប់​ត្រូវ​បង្កើន​ឡើង​ជា​បន្ត​បន្ទាប់ ការ​ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​ចំពោះ​សុវត្ថិភាព​ទី​ផ្សារ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ឥត​ឈប់ឈរ ប្រការ​ទាំង​នេះ​បាន​បង្ក​បង្កើត​ជា​បរិយាកាស​ទី​ផ្សារ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កិច្ច ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស