翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញទៅដល់ក្រុងឌូសានបេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋតាហ្ស៊ីគីស្ថាន

2019-06-15 17:35:19 cri

    ​ថ្ងៃទី ១៤ ខែ​មិថុនា លោក​ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ឌូសានបេ ​ប្រទេស​តាហ្ស៊ី​គីស្ថាន ដើម្បី​​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ នៃ​សន្និសីទ​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​ ព្រម​និង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណរដ្ឋ​តាហ្ស៊ី​គីស្ថាន ។​

图片默认标题_fororder_1124625879_15605367968981n

    លោក​ស៊ី ជីនភីង បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នៅក្រុង​ឌូសានបេ​មាន​សារៈ​សំខាន់​ចំពោះ​ការអភិវឌ្ឍនៃ​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ។ ភាគី​នានា​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​នៃ​​​សន្និសីទ​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ីនា​ពេល​អនាគត​ និង​កំណត់​ទិសដៅ​ជាអាទិភាព​សម្រាប់​​កិច្ចសហប្រតិបត្តិការ​ ។ ជឿ​ជាក់​ថា ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បណ្តា​ភាគី​​ កិច្ចប្រជុំ​កំពូល​លើក​នេះ​ប្រាកដ​ជា​អាច​ទទួល​បាន​​ជោគជ័យយ៉ាង​ប្រសើរ​​​ជាក់​ជា​ពុំ​ខាន ដែល​​នឹង​​បញ្ចូល​កម្លាំង​រស់​រវើក​ថ្មីសម្រាប់​​ការ​អភិវឌ្ឍ​នៃ​​សន្និសីទ​អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី ។

    សូម​បញ្ជាក់​ថា លោក​ស៊ី ជីនភីង​​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ឌូសានបេ​ ប្រទេស​តាហ្ស៊ី​គីស្ថាន​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន និង​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ១៩ ស្តីពី​​ក្រុមប្រឹក្សា​នៃ​ថ្នាក់​ដឹក​នាំ​រដ្ឋសមាជិកអង្គការ​សហប្រតិបត្តិការ​សៀងហៃ​៕

图片默认标题_fororder_1124625879_15605367969071n

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស