翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ១៩ ស្តីពីក្រុមប្រឹក្សានៃថ្នាក់ដឹកនាំរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាសំខាន់

2019-06-15 17:40:57 cri

      ​​ថ្ងៃទី ១៤ ខែ​មិថុនា សន្និសីទ​លើក​ទី ១៩ ស្តីពី​​ក្រុមប្រឹក្សា​នៃ​ថ្នាក់​ដឹក​នាំ​រដ្ឋសមាជិកអង្គការ​សហប្រតិបត្តិការ​សៀងហៃបាន​បើក​ធ្វើ​នៅក្រុង​Bishkek រដ្ឋធានី​ប្រទេស​តាហ្ស៊ីគីស្ថានក្រោម​វត្តមាន​របស់​​​លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ លោក​Narendra Modi នាយករដ្ឋមន្រ្តី​ឥណ្ឌា​ លោក​Kassym-Jomart Tokayev ប្រធានាធិបតី​កាហ្សាក់​ស្ថាន លោក​Sooronbay Zheenbekov ​ប្រធានាធិបតី​​​កៀហ្ស៊ីស្ថាន​ លោក​Imran Khan នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​Putin ​ប្រធានាធិបតី​រុស្ស៊ី​ លោក​Emomali Rakhmonov ប្រធានាធិបតី​តាហ្ស៊ី​គីស្ថាន និង​លោក​Shavkat Mirziyoyev ​ប្រធានាធិបតី​អ៊ូបេគីស្ថាន​ ។

图片默认标题_fororder_1124625355_15605330757871n

 

图片默认标题_fororder_1124625355_15605336692351n

      ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ លោក​ស៊ី​ ជីនភីង​បានគូស​បញ្ជាក់​ថា គួរខិត​ខំ​​ស្វែង​រកពុទ្ធិ​​ពី​ក្នុង​ស្មារតី​សៀងហៃ​ និង​ទទួល​​​បាន​ថាមពល​ពី​​ក្នុង​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​កសាង​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ឱ្យ​ទៅជា​គំរូ​ប្រកប​ដោយ​សាមគ្គីភាព​ មាន​ទំនុកចិត្ត​លើ​គ្នា រ៉ាប់រង​តួនាទី​ជា​​មួយ​គ្នា​ទាំង​ក្នុង​កាលៈ​ទេសៈ​​​សុខ​សន្តិភាព​និងមាន​​គ្រោះ​អាសន្ន​​​ ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នានិង​​​ឈ្នះ​-​ឈ្នះ​ បរិយាប័ន្ន​ ​រៀនសូត្រ​​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅមក​ ប្រកៀក​ស្មា​គ្នា​កសាង​សហគមន៍​រួម​វាសនា​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃដែល​មានភាព​​កាន់​តែ​ស្អិត​ល្មួត ។

图片默认标题_fororder_1124625355_15605330757891n

 

图片默认标题_fororder_1124625355_15605336541721n

 

      ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋ​​សមាជិក​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​Bishkek ​ស្តីពី​ក្រុម​ប្រឹក្សា​ ​​ថ្នាក់​ដឹក​នាំ​រដ្ឋ​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ និង​ឯកសារ​សហប្រតិបត្តិការ​ចំនួន ១៣ លើ​វិស័យ​ព័ត៌មាន​វិទ្យា​ ការប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​ និង​កិច្ច​សហប្រតិបត្តិការតាមតំបន់​​មូលដ្ឋាន​ជាដើម ៕

 

图片默认标题_fororder_1124625355_15605355242921n

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស