王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្លែង​ថា ប្រទេស​ជប៉ុន​រីករាយ​ដើរតួនាទី​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​

2019-06-13 14:58:54 cri

      ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែង​នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់​ថា ប្រទេស​ជប៉ុន​រីករាយ​ដើរតួនាទី​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​ ។ 

      សូម​បញ្ជាក់ថា លោក Shinzo Abe បាន​អញ្ជើញ​ទៅ​ដល់​ក្រុងតេហេរ៉ង់ ដើម្បី​បំពេញ​ទស្សនាកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​អ៊ីរ៉ង់កាល​ពី​ថ្ងៃទី ១២ ខែ មិថុនា ដែល​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដំបូង​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់​បន្ទាប់​ពី​បដិវត្តន៍​អ៊ីស្លាម​នៅ​ប្រទេស​អ៊ីរ៉ង់ ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស