郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មនៃប្រទេសថៃអំពាវនាវឲ្យអាស៊ីធ្វើកិច្ចសហប្រតិបតិ្តការដើម្បីទប់ទល់នឹងការគាំពារនិយមផ្នែកពាណិជ្ជកម្ម

2019-06-13 15:20:12 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ឥស្សរជន​មជ្ឈដ្ឋាន​នយោបាយ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ​ជា​ច្រើន​រូប​បាន​នាំ​គ្នា​កោត​សរសើរ​ប្រទេស​ចិន​ដែល​បាន​ប្រកាន់​ខ្ជាប់​គោល​ជំហរ​យ៉ាង​មុត​មាំ​ក្នុង​ការ​គាំពារ​សេរីភាព​ពាណិជ្ជកម្ម​ក្រោម​បរិបទ​​បច្ចុប្បន្ន​ ព្រម​ទាំង​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​នានា​ចាប់​ដៃ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ និង​ផ្តល់​ការ​គាំទ្រ​​ទៅ​វិញ​ទៅមក ដើម្បី​រួម​គ្នា​ទប់​ទល់​នឹង​ឯកតោភាគី​និយម​និង​ការ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​ ។

      គួរ​រំលឹក​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ខេត្ត​ក្វាងទុង​ប្រទេស​ចិន​និង​ប្រទេស​ថៃ លោក Somkid Jatusripitak ឧបនាយក​រដ្ឋមន្ត្រី​ថៃ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ពិភពលោក​បាន​លេច​ចេញ​សកម្មភាព​​​ប្រឆាំង​សកលភាវូបនីយកម្ម​និង​ប្រឆាំង​សេរីភាព​​ពាណិជ្ជកម្ម​ ដូច្នេះ បណ្តា​ប្រទេស​អាស៊ី​នានា​គួរ​តែ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ ផ្តល់​ការ​គាំទ្រ​ទៅ​វិញ​ទៅ​មក​ ក្នុង​ន័យ​លើក​ស្ទួយ​​ឱ្យ​​សេដ្ឋកិច្ច​អាស៊ី​មាន​ភាព​ខ្លាំង​ក្លា​ឡើង ។

      ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ លោក Chutima Dumsuwan អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​កោត​សរសើរ​ប្រទេស​ចិន​ដែល​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​មុត​មាំ​នូវ​គោល​ជំហរ​​គាំទ្រ​​សេរីភាព​​ពាណិជ្ជកម្ម​ ព្រម​ទាំង​រំពឹង​ថា អាស៊ី​នឹង​សម្រេច​បាន​ក្នុង​ពេល​ឆាប់ៗ​នូវ​ការ​ចរចា​ស្តីពី​កិច្ច​ព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ដើម្បី​បង្កើត​ជា​វេទិកា​ពាណិជ្ជកម្ម​សេរី​ដ៏​​ថ្មី​សន្លាង​មួយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស