郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយប្រធានាធិបតីសាធារណរដ្ឋកៀហ្ស៉ីស៊ីស្ថាន

2019-06-13 15:22:10 cri

      យប់​ថ្ងៃទី ១២ ខែ​មិថុនា​ តាម​ម៉ោង​ក្នុង​តំបន់ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​ក្រុង​ប៊ីស្កេក​ ព្រម​ទាំង​​ជួប​ពិភាក្សា​ជា​មួយ​លោក Zheenbekov ប្រធានាធិបតី​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន ។

      ក្នុង​កិច្ច​ជំនួប លោក ស៊ី ជីនភីង​ បាន​លើក​ឡើងថា តាំង​ពីប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រយៈ​ពេល​២៧ ឆ្នាំ​មក ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ភាគី​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន​និង​សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​ទទួល​បាន​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ ក្រោម​​សភាពការណ៍​យ៉ាង​ល្អ​ប្រសើរ​ ពោល​គឺ​មាន​ទំនុក​ចិត្ត​ខ្ពស់​ផ្នែក​នយោបាយ​​និង​មាន​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋកិច្ច​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​ស៊ី ជីនភីង ក៏​បាន​បង្ហាញ​ពី​​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដែល​បាន​ឃើញ​កិច្ច​សហប្រតិបតិ្តការ​រួម​គ្នា​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ​”​របស់​ភាគី​ទាំង​ពីរ​បាន​និង​កំពុងសម្រេច​បាន​ជា​បណ្តើរ​​និង​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ។ ប្រទេស​ចិន​រីក​រាយ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​​សាធារណ​រដ្ឋ​កៀហ្ស៉ីស៊ីស្ថាន ដើម្បី​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ ។

      ជា​ការ​ឆ្លើយ​តប លោក Zheenbekov បាន​ថ្លែង​ថា ឆ្នាំ​នេះ​ជា​ខួប​ទី​៧០​នៃ​ការ​បង្កើត​ប្រទេស​ចិន​ថ្មី សូម​ជូន​ពរឱ្យ​​ការ​អភិវឌ្ឍ​នៃ​ប្រទេ​សចិន​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ធំធេង ។ សាធារណរដ្ឋ​កៀហ្ស៉ីស៊ីស្ថាន​នឹង​ប្រកាន់​ខ្ជាប់​យ៉ាង​មុត​មាំ​ក្នុង​ការ​គាំទ្រ​វិធានការ​របស់​ប្រទេស​ចិន​លើ​វិស័យ​ការ​គាំពារ​សនិ្តភាព​និង​ស្ថិរភាពនៅ​តំបន់ Xin Jiang និង​ការ​បង្ក្រាប​សកម្មភាព​ជ្រុល​និយម​ ហើយ​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ក្នុង​ន័យ​ជំរុញ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ​នៃ​កិច្ច​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ ”មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​លោត​ផ្លោះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស