郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បញ្ហាឧបទ្វីបកូរ៉េនៅតែឋិតក្នុងក្របខ័ណ្ឌដំណោះស្រាយតាមវិធីនយោបាយដដែល

2019-06-13 15:21:13 cri

      ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ពេល​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ​មុន​ក្នុង​ថ្ងៃនេះ​ ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ជើង​និង​អាមេរិក​បាន​សម្រេច​កិច្ច​ជំនួប​លើក​ដំបូង​នៅ​ប្រទេស​សិង្ហបុរី ព្រម​ទាំង​បាន​ចេញ​ផ្សាយ​សេចកី្ត​ថ្លែងការណ៍​រួម​ទៀត​ផង​ ដែល​បាន​​ធ្វើ​ឲ្យ​ដំណើរ​ដោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​តាម​វិធី​នយោបាយ​ទទួលបាន​​ការ​វិវឌ្ឍ​​រីក​ចម្រើន​ដ៏​សំខាន់ ។

      លោក​បាន​ថ្លែង​ទៀត​ថា ក្នុង​មួយ​រយៈ​​ពេល​កន្លង​ទៅ​​នេះ ជំហាន​នៃ​ការចរចា​នៅ​ឧបទ្វីប​កូរ៉េ​បាន​ថម​ថយ​ខ្លះ​ ប៉ុន្តែ​ទិស​ដៅ​ធំ​និង​សំខាន់​មិន​បាន​កែ​ប្រែ​ទេ ពោល​គឺ​ភាគី​​កូរ៉េ​ខាង​ជើង​​នៅ​តែ​ប្រកាន់​ខ្ជាប់​ការ​​សម្រេច​នូវ​ការ​គ្មាន​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​​កូរ៉េ​ ហើយ​​ភាគី​ទាំង​ពីរ​កូរ៉េ​ខាង​ជើង​និង​អាមេរិក​ក៏​សុទ្ធតែ​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ន័យ​​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​កិច្ច​សន្ទនាផង​ដែរ ដូច្នេះ​ បញ្ហា​ឧបទ្វីប​កូរ៉េ​គឺ​នៅ​តែ​ឋិត​ក្នុងក្រប​ខ័ណ្ឌដំណោះ​ស្រាយ​តាម​វិធីនយោបាយ​ដដែល ។

      ប្រទេស​ចិន​រំពឹង​ថា បណ្តា​ភាគី​ពាក់​ព័ន្ធ​នឹង​គិត​ពិចារណា​ពី​ដំណោះ​ស្រាយ​​បញ្ហា​ដែល​ភាគី​នានា​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ន័យ​សម្រេច​ការ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​ និង​សនិ្តភាព​​​យូ​រអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​ ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​រួម​ចំណែក​ជា​បន្ត​ទៀត ដើម្បី​ដើរ​​តួនាទី​​មាន​លក្ខណៈ​ស្ថាបនា​​ចំពោះ​បញ្ហា​ទាំង​នេះ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស