王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មាន​ចិន​និង​អាស៊ាន

2019-06-13 15:23:50 cri

--លោកស៊ីជីនភីង​ប្រធាន​រដ្ឋចិន​ជួប​ពិភាក្សា​ជា​មួយ​លោក Sooronbay Zheenbekov  ​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន ។ 

--អត្ថបទ​របស់​លោកស៊ីជីនភីង​ប្រធានរដ្ឋចិនដែលចុះផ្សាយនៅប្រទេសតាហ្ស៊ីគីស្ថានទទួលបានប្រតិកម្មយ៉ាងខ្លាំង ។ 

--ក្រសួងការបរទេសចិនច្រានចោលពាក្យសម្តីដែលថាចិននិងអាមេរិកបានផ្តាច់ទំនាក់ទំនងនឹងគ្នា ហើយអះអាងថាជាការផ្ទុយនឹងធាតុពិតនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលមានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ 

--ក្រសួងការបរទេសចិន​អះអាង​ថា បញ្ហា​ឧបទ្វីប​កូរ៉េ​នៅតែ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ដោះស្រាយ​តាម​វិធី​នយោបាយ​ដដែល ។ 

--អនុប្រធាន​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​បាន​ថ្លែង​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃ​ពហុភាគី​និយម​របស់​អន្តរជាតិ នឹង​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ក្រៅ​តំបន់​ជា​លើក​ដំបូង ។ 

--ឥស្សរជន​នយោបាយ​និង​ពាណិជ្ជកម្ម​ថៃ​អំពាវនាវ​ឱ្យ​ប្រទេស​នានា​នៅ​អាស៊ី​ធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ទប់ទល់​នឹង​ការគាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស