ថ្ងៃទី ១១ ខែមិថុនា មុនពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សានៃថ្នាក់ដឹកនាំរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ១៩ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា «ជូនពរឱ្យដើមឈើមិត្តភាពរវាងប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានបែកមែកត្រសុំត្រសាយ»នៅលើទំព័រកាសែតthe Slovo កៀហ្ស៊ីស៊ីស្ថាន និងទីភ្នាក់ងារសារព័ត៌មានKabar កៀហ្ស៊ីស៊ីស្ថាន ។
អត្ថបទមួយនេះបានគូសបញ្ជាក់ថា ប្រជាជននៃប្រទេសទាំងពីរចិននិងកៀហ្ស៊ីស៊ីស្ថានរស់នៅជាអ្នកជិតខាង មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរមានប្រវត្តិសាស្រ្តយូរអង្វែង ។ តាំងពីបានបង្កើតចំណងការទូតមក ទំនាក់ទំនងរវាងប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានបានពុះពារគ្រប់ឧបសគ្គដែលកើតមានក្នុងបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិ បានក្លាយទៅជាគំរូក្នុងសហគមន៍អន្តរជាតិស្តីពីទំនាក់ទំនងបែបថ្មីរវាងប្រទេសនិងប្រទេសដោយឈរលើការគោរពគ្នា ធ្វើកិច្ចសហប្រតិបត្តិការដោយសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នា និងការឈ្នះ-ឈ្នះ ៕