邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុង St. Petersburg លើកទី ២៣ ព្រមទាំង ថ្លែងសុន្ទរកថា

2019-06-08 09:30:26 cri

图片默认标题_fororder_1124596098_15599455686831n

      ថ្ងៃទី ៧ ខែមិថុនា ​តាម​ម៉ោង​តំបន់ ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសិទ​ពេញអង្គ​នៃ​​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង​ St. Petersburg ​លើកទី ២៣ ​ព្រមទាំង​ឡើង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើង «ប្រកាន់​ការអភិវឌ្ឍ​​ជា​និរន្តរភាព ​រួមគ្នា​កសាង​ពិភពលោក​ដ៏​រុងរឿង​និង​ស្រស់ស្អាត» ​។

       លោកបានថ្លែងថា   ​ប្រធានបទ​នៃ​វេទិកា​លើក​នេះ​ពោលគឺ “ កសាង​​កម្មវិធី​អភិវឌ្ឍន៍​ដោយ​និរន្តរភាព”  ​​គឺ​សមស្រប​នឹង​ការយកចិត្តទុកដាក់​រួមគ្នា​របស់​សហគមន៍​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​មាន​សារ​សំខាន់​​ក្នុង​ការអនុវងត្ត​ជាក់ស្តែង​​​។​​ បច្ចុប្បន្ន​នេះ ​ពិភពលោក​កំពុង​​មាន​ការផ្លាស់ប្តូរ​ខ្លំង​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល​​១រយឆ្នាំកន្លងមក​នេះ​​  ហើយ​ការបង្រួម​កម្លាំង​គ្នា ​​​ ពិភាក្សា​គ្នា ​សហការគ្នា​និង​ឈ្នះ-       ឈ្នះ ​ជា​ជម្រើស​ដ៏​​ត្រឹមត្រូវ​សម្រាប់​បណ្តា​ភាគី​ទាំង​អស់។ ​ការអភិវឌ្ឍ​​ជា​និរន្តរភាព​​គឺ​ជា​ចំណុច​សមស្រប​ផ្នែក​ផល​ប្រយោជន៍​​ដ៏​ធំបំផុត​និង​ជា​ចំណុច​​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​​ល្អបំផុត​សម្រាប់​បណ្តា​ភាគី​ទាំងអស់​។ ​របៀបវារៈ​អភិវឌ្ឍ​ជា​និរន្តរភាព​ឆ្នាំ ២០៣០ នៃ​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​នូវ​​ភារកិច្ច​ធំៗ​ចំនួនបី ​ពោលគឺ ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​មានការកើនឡើង ​ជំរុញឱ្យ​សង្គម​មានការអភិវឌ្ឍ​ ​និង​ការពារ​បរិស្ថាន​  ​ដែលនេះ ​បាន​បង្កើត​នូវ​ចក្ខុវិស័យ​មួយ​សម្រាប់​ការអភិវឌ្ឍ​នៃ​សកលលោក។​​

លោក​ស៊ីជីនភីង ប្រធានរដ្ឋ​ចិន​​បាន​បញ្ជាក់ថា​ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត​និង​មាន​ទំនួល​ខុសត្រូវ​​លើពិភពលោក​ ប្រទេស​ចិនបាន​​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ការ​អនុវត្ត​តាម​ពាក្យ​សន្យាស្តី​ពី​ការ​អភិវឌ្ឍប្រកប​ដោយ​​និរន្តរភាព​ ដោយ​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិសម្រាប់​ការ​អភិវឌ្ឍប្រកបដោយ​​និរន្តរភាព​ ។ គំនិតផ្តួច​ផ្តើម​ស្តីពីការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​”​ ដែលបានលើកឡើង​កាលពី​ឆ្នាំ​ ២០១៣ គឺក្នុង​​​គោល​បំណង​ផ្តល់​ផលប្រយោជន៍ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ក៏​ដូចជា​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានាទទួលបាន​ការ​អភិវឌ្ឍ​រួម​ ។ ​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​​ “ខ្សែក្រវាត់និង​ផ្លូវ​ “​លើកទី​ ២ ​បាន​ប្រារព្ធឡើង​ដោយជោគជ័យនៅក្រុង​ប៉េកាំង​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៩នេះ ។ ភាគី​នានា​ដែល​បាន​ចូលរួម​បាន​ឯកភាព​គ្នា​ថា​នឹង​ជំរុញ​ការ​រួមគ្នា​កសាង​ “ខ្សែក្រវាត់និង​ផ្លូវ​ ”ប្រកបដោយ​គុណភាព​ខ្ពស់​  ព្រមទាំង​នឹង​ធ្វើ​ការ​តភ្ជាប់​គ្នាប្រកប​ដោយ​​ប្រសិទ្ធភាព​រវាង​ការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​ ” និង​ការអនុវត្ត​តាម​របៀបវារៈនៃ​ការ​អភិវឌ្ឍប្រកបដោយ​​និរន្តរភាព​ឆ្នាំ​ ២០៣០ នៃអង្គការ​សហប្រជាជាតិ​ ដើម្បី​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​បៃតង​ប្រកប​ដោយ​​​និរន្តរភាព​​​ដែល​បញ្ចេញ​កាបូន​ទាប​ ។

 

លោកបានបន្តទៀតថា ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មិនអាចខ្វះ​ដៃគូ​ដែល​ស្មោះត្រង់ ជឿទុកចិត្ត​គ្នា​និង​មាន​គោលដៅ​ដូចគ្នា​នោះទេ ប្រទេសរុស្ស៊ី​គឺជា​ដៃគូ​សហប្រតិបត្តិការ​អាទិភាព​ដ៏សំខាន់មួយ​ក្នុងកិច្ចសហប្រតិបត្តិការ​គ្រប់វិស័យ ។ ភាគីទាំងពីរ​ប្រកាន់ខ្ជាប់​ទស្សនៈវិស័យ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធ្វើកិច្ចសហប្រតិបត្តិការ​ជាវិជ្ជមាន​ក្នុង​វិស័យ​ថាមពលស្អាត ការច្នៃប្រឌិតថ្មី​នូវវិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា សេដ្ឋកិច្ច​ឌីជីថល ពាណិជ្ជកម្ម​តាមអ៊ីនធើណេត​ជាដើម ។ ភាគីចិន​និងរុស្ស៊ី​បាន​ឈានដល់​មតិឯកភាពគ្នា​ស្តីពី​ការរួមគ្នា​កសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​និង​ការតភ្ជាប់​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុបនិង​អាស៊ី ដែលនឹង​ជំរុញ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់​យ៉ាងខ្លាំង និងមាន​ផលប្រយោជន៍​ដល់​ការសម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ជាមួយគ្នា ។

 

លោក ស៊ី ជីនភីង ​បាន​និយាយថា ភាគីចិន​មានឆន្ទៈ​បន្ត​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ត្រួសត្រាយ​ផ្លូវអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ថ្មីមួយ ។ ត្រូវតែ​ប្រកាន់ខ្ជាប់​ការរួមគ្នា​ពិគ្រោះពិភាក្សា កសាង​និង​ចែករំលែក សហការគ្នា​បង្កើត​សេដ្ឋកិច្ច​ពិភពលោក​ដែល​បើកទូលាយ​និង​ពិពិធកម្ម ត្រូវតែ​ប្រកាន់ខ្ជាប់​ការចាត់ទុក​មនុស្ស​ជាមូលដ្ឋាន ខិតខំ​កសាង​សង្គម​ដែលមាន​សុភមង្គល​ដែល​ផ្តល់​ផលប្រយោជន៍​ជាទូទៅ​និង​បរិយាប័ន្ន ត្រូវតែ​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​បៃតង ខិតខំ​កសាង​ផ្ទះ​ស្រស់ស្អាត​ដែលមាន​ភាពសុខដុមរមនា​រវាង​មនុស្ស​និង​ធម្មជាតិ ។

 

លោក​បាន​ចង្អុលបង្ហាញ​ថា ​ប្រទេសចិន​នឹង​បន្ត​បើក​ទូលាយ​ទៅកាន់​អន្តរជាតិ​ឥត​ឈប់ឈរ ​ក៏ដូចជា​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​អតុល្យភាព​និង​វិសមភាព​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ដើម្បី​បង្កើត​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍។​ប្រទេសចិន​មានឆន្ទៈ​ក្នុងការ​ចែករំលែក​នូវ​សមិទ្ធផល​សិក្សា​ស្រាវជ្រាវ​ផែ្នក​វិទ្យាសាស្រ្ត​ចុងក្រោយបំផុត ​រួមទាំង ​បច្ចេកវិទ្យា ​5G ​ជា​មួយ​បណ្តាប្រទេស​នានា ​ហើយ​មានបំណង​ពង្រឹង​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​និង​រៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅមកជា​មួយ​បណ្តាប្រទេស​ដទៃទៀត​លើ​បញ្ហា ​ដូចជា ​ការ​កាត់​បន្ថយ​ភាពក្រីក្រ​និង​ការ​ធានា​សង្គម​ជាដើម។​ការអភិវឌ្ឍ​របស់​ប្រទេសចិន​ដាច់ខាត​មិន​បោះ​បង់​ចោល​បរិស្ថាន​នោះទេ ​ហើយ​នឹង​អនុវត្ត​ឱ្យបានល្អ​តាម​គំនិតឯកភាពគ្នា​របស់​សហគមន៍​អន្តរជាតិ ​ដូចជា ​<កិច្ចព្រមព្រៀង​ក្រុងប៉ារីស>​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។

 

លោក ស៊ី ជីនភីង​បាន​ថ្លែង​​ថា ​ការអភិវឌ្ឍ​ជា​និរន្តរភាព ​គឺជា ​"គន្លឹះមាស"​សម្រាប់​ដោះស្រាយ​បញ្ហា​សកល​នាពេល​បច្ចុប្បន្ននេះ។​វា​មាន​គោលដៅ​ប្រហាក់​ប្រហែល​គ្នា​និង​មាន​គំនិតដូចគ្នា​ជាមួយ​ការកសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ​ទាំងអស់​និង​ពិភពលោក​ទាំង​មូល។​ប្រទេស​ចិន​មានឆន្ទៈ​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​នៃ​ការអភិវឌ្ឍ​ជានិរន្តរភាព​ជាមួយ​គ្រប់ភាគី​ទាំង​អស់​ ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ទំនួលខុសត្រូវ​នៃ​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​ផ្តួច​ផ្តើម​ពហុភាគីនិយម​និង​កែលម្អ​នូវ​អភិបាលកិច្ចសកល​ដើម្បី​រួមគ្នា​លើក​កម្ពស់​សន្តិភាព​ សុខសាន្តត្រាណ​ដ៏​យូរអង្វែង​នៃ​ភូមិផែនទី ​ក៏​ដូចជា​រួមគ្នា​បង្កើត​ពិភពលោក​មួយ​កាន់​តែ​មាន​ភាព​រុងរឿង​ថ្កុំថ្កើង​និង​ភាពស្រស់ស្អាត។

 

សូមបញ្ជាក់ថា  ​វេទិកា​​នេះ​នឹងធ្វើ​ឡើង​រយៈពេល ៣ ​ថ្ងៃ​ ​ក្រោម​ប្រធានបទ​ “​កសាង​​កម្មវិធី​អភិវឌ្ឍន៍​ដោយ​និរន្តរភាព”  ​ហើយ​​ភ្ញៀវកិត្តិយស​ចំនួន​ជាង ១៥០០០ ​នាក់​ដែលមកពី​ប្រទេស​ចំនួន​ជាង ៧០ ​បាន​ចូលរួម​​៕

图片默认标题_fororder_1124596098_15599455686861n

 ​វេទិកា​​នេះ​នឹងធ្វើ​ឡើង​រយៈពេល ៣ ​ថ្ងៃ​ ​ក្រោម​ប្រធានបទ​ “​កសាង​​កម្មវិធី​អភិវឌ្ឍន៍​ដោយ​និរន្តរភាព”  ​ហើយ​​ភ្ញៀវកិត្តិយស​ចំនួន​ជាង ១៥០០០ ​នាក់​ដែលមកពី​ប្រទេស​ចំនួន​ជាង ៧០ ​បាន​ចូលរួម​​។ ​ក្រោម​បរិបទ​នៃ​ខួប​លើក​​ទី ៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​រុស្ស៊ី​ ​ក៏​ដូចជា​ការតភ្ជាប់​គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់​និង​ផ្លូវ”​ ជាមួយនឹង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ ​​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​រុស្ស៊ី​គឺ​ជា​ខ្លឹមសារ​ដ៏​​សំខាន់​​សម្រាប់​វេទិកា​លើកនេះ។

អ្នកបកប្រែ:邓倩
ប្លុកពិសេស