孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងថា គ្រឹះស្ថានឧត្តមសិក្សារបស់ចិននិងរុស្ស៊ីផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ប្រមុខរដ្ឋប្រទេសទាំងពីរទៅវិញទៅមកដែលជាការបង្ហាញដ៏សំខាន់នៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ

2019-06-07 16:20:00 cri

图片默认标题_fororder_1124594166_15598726962981n

    យប់​ថ្ងៃទី៦​ខែមិថុនា ​ក្រោម​ការអមដំណើរ​របស់​លោកភូទីន​ ប្រធានាធិបតី​រុស្ស៊ី ​លោក​ស៊ីជីនភីង​បានអញ្ជើញ​ចូលរួមពិធី​ទទួលសញ្ញាបត្រ​បណ្ឌិត​កិត្តិយសនៃ​សកលវិទ្យាល័យ​ជាតិ ​Saint-Petersburg ។

    កាលពី​ខែមេសា​ឆ្នាំ២០១៩នេះ​ សកលវិទ្យាល័យ ​Tsinghua​ បានផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដល់​លោកភូទីន ​ហើយ​លោក​ស៊ីជីនភីង​បានអមដំណើរ​លោកភូទីន​ចូលរួម​ពិធីផ្តល់​សញ្ញាបត្រ​ដែលធ្វើឡើង​នៅក្រុងប៉េកាំង​ផងដែរ​ ​។ សកលវិទ្យាល័យ ​Tsinghua ​និង​សកលវិទ្យាល័យ​ជាតិ​ Saint-Petersburg ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សាដ៏ល្បី​ឈ្មោះរបស់​ចិននិង​រុស្ស៊ី​ ហើយក៏​ជា​សកលវិទ្យាល័យ​ដែល​លោក​ស៊ីជីនភីង​និងលោក​ភូទីនធា្លប់​រៀនសូត្រ​ផងដែរ ។

    ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃទី៦​ខែមិថុនា ​លោក​ស៊ីជីនភីង​បានថ្លែងថា ​សកលវិទ្យាល័យ​ទាំងពីរនេះ​បានផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដល់ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ ​គឺជាគំរូនៃ​ការផ្លាស់ប្តូរ​យ៉ាង​ជិតស្និទ្ធ​ក្នុងវិស័យ​អប់រំនិង​វប្បធម៌​មនុស្សសាស្ត្រ​រវាង​ភាគីទាំងពីរ ​ហើយ​ក៏ជា​ការបង្ហាញ​ដ៏សំខាន់​នូវ​ទំនាក់​ទំនង​កម្រិតខ្ពស់​រវាង​ចិននិង​រុស្ស៊ីផងដែរ ​។ លោក​សង្ឃឹម​ថា ​ភាគីទាំងពីរ​នឹង​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ឥតឈប់ឈរ ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដ៏ឆ្នើម​កាន់តែ​ច្រើនឡើង​ៗសម្រាប់​ការកសាង​និងការអភិវឌ្ឍ​របស់​ប្រទេសទាំងពីរ ។

    គិតមកដល់​បច្ចុប្បន្ននេះ ​សកលវិទ្យាល័យ​ជាតិ​រុស្ស៊ី​ Saint-Petersburg ​មាន​ប្រវត្តិសាស្ត្រ​ជិត៣០០ឆ្នាំ​មកហើយ​ ។ សាលានេះ​បាន​បង្កើត​មនុស្សដ៏​ល្បីឈ្មោះ​ជាច្រើន ​ដូចជា​លោក ​Dmitri ​Mendeleev ​អ្នករកឃើញ​​​វដ្តនៃ​សារធាតុគីមី​ និងលោក​ Ivan ​Pavlov ​អ្នកផ្តើម​ទ្រឹស្តី​សកម្មភាព​សរសៃ​ប្រសាទ​កម្រិតខ្ពស់​ជាដើម ។

图片默认标题_fororder_1124594166_15598727140451n

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស