ថ្ងៃទី ៥ ខែមិថុនា នៅក្រុងម៉ូស្គូ លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោកភូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការនិងសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងសាធារណរដ្ឋប្រជាមានិតចិននិងសហព័ន្ធរុស្ស៊ី ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ភាគីទាំងពីរចិននិងរុស្ស៊ីបានប្រកាសថា នឹងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការនិងសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងប្រទេសចិននិងរុស្ស៊ី ដោយឈរលើគោលដៅនិងទិសដៅ ដែលផ្តល់ការគាំទ្រដល់គ្នា ពោលគឺផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តប្រកបដោយភាពកាន់តែមុតមាំនិងខ្លាំងក្លា ព្រមទាំងការសហការគ្នាយ៉ាងស៊ីជម្រៅ ពោលគឺធ្វើការសម្របសម្រួលយ៉ាងស្អិតល្មួតនិងធ្វើសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ខិតខំត្រួសត្រាយការច្នៃប្រឌិតថ្មី ដើម្បីជីករកសក្តានុពលនិងកម្លាំងចលករអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ផ្តល់ផលប្រយោជន៍ដល់គ្នានិងការឈ្នះ-ឈ្នះ ជំរុញកិច្ចកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលគោរពគ្នា មានសច្ចយុត្តិធម៌ សហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕