魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Mohammad Javad Zarif រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់

2019-05-26 15:50:11 cri

    លោក ​Mohammad ​Javad ​Zarif ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ទៅ​ដល់​ក្រុង​បាក​ដាដ​កាលពី​ថ្ងៃទី​ ២៥​ ខែឧសភា​ដើម្បី​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល ​២ ​ថ្ងៃ​នៅ​ប្រទេស​អ៊ីរ៉ាក់។​យោងតាម​របាយការណ៍​បានឲ្យ​ដឹងថា ​លោក ​Mohammad ​Javad ​Zarif ​នឹង​ធ្វើការ​ពិគ្រោះពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីរ៉ាក់​អំពី​ភាពតានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ជា​ដើម។​

    តាម​ស្ថានីយទូរទស្សន៍​ជាតិ​អ៊ីរ៉ាក់​បាន​ផ្សាយ​ដំណឹង​នៅ​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ឲ្យដឹង​ថា ​ លោក ​Mohammad ​Javad ​Zarif ​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី ​នាយករដ្ឋមន្រ្តី​ ប្រធាន​រដ្ឋសភា​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​ដើម្បី​ធ្វើការ​ពិគ្រោះ​ពិភាក្សា​អំពី​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ​ស្ថានភាព​ក្នុងតំបន់​នាពេលបច្ចុប្បន្ន​ព្រមទាំង​ទំនាក់​ទំនង​កាន់តែ​តឹងតែង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ជាដើម៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស