郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាថ្លែងថា កម្ពុជាចាំបាច់ត្រូវបង្កលក្ខណសម្បត្តិល្អប្រសើរសម្រាប់ផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ជូនដល់អ្នកទេសចរចិន

2019-05-17 14:08:06 cri

  ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ចិន​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា លោក​ថោង​ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​បង្ក​លក្ខណ​សម្បត្តិ​ល្អ​ប្រសើរសម្រាប់​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជូន​ដល់​អ្នក​ទេសចរ​ចិន។

      លោក​បាន​ថ្លែង​ថា អរិយធម៌​នៃ​បណ្តា​ប្រទេស​អាស៊ី​នានា​មាន​ភាព​ស្រដៀង​គ្នា​ផង ហើយ​ក៏​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ផង​ដែរ ។​កិច្ច​ប្រជុំ​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ី​លើក​នេះ​បាន​បង្កើត​កាលានុវត្តភាព​សម្រាប់​បណ្តា​ប្រទេស​អាស៊ី​នានា​លុប​បំបាត់​ការ​ខ្វែង​គំនិត​និង​បង្កើន​ការ​យល់​ដឹង​គ្នា​ពោល​គឺ​មាន​អត្ថន័យ​ដ៏​សំខាន់ ។

      ឆ្នាំ​២០១៩ជា​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​ចិន–កម្ពុជា ។​លោក​ថោង​ខុន​បាន​ថ្លែង​ថា ប្រទេស​ចិន​គឺ​ជា​ប្រទេស​មាន​អ្នក​ទេសចរ​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ ។ កម្ពុជា​គួរ​តែ​រៀន​សូត្រ​តាម​បទ​ពិសោធន៍​របស់​ប្រទេស​ចិន ដើម្បី​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជូន​ដល់​អ្នក​ទេសចរ​ចិន ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​បណ្តុះ​បណ្តាល​មគ្គុទ្ទេសក៍ទេសចរណ៍​ភាសា​ចិន​ជា​ច្រើន នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​បន្ត​បង្កើន​ការ​បណ្តាក់​ទុន​លើ​វិស័យ​សេវា​ទេសចរណ៍ ហើយក៏​ត្រូវ​ការ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​កាន់​តែ​ច្រើន​ផង​ដែរ ។

      សូម​បញ្ជាក់​ថា ពិព័រណ៍​វប្បធម៌​និង​ទេសចរណ៍​អាស៊ី​ដែល​មាន​រយៈពេល​៣​ថ្ងៃ​គឺ​បាន​ផ្តួច​ផ្តើម​រៀប​ចំ​ដោយ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន កម្ពុជា​និង​ឡាវ​បាន​ចូល​រួម​ពិព័រណ៍​នេះ​ក្នុង​នាម​ជា​ប្រទេស​កិត្តិយស ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស