郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់បានត្រៀមលក្ខណៈខាងយោធាដោយគ្រប់ជ្រុងជ្រោយរួចហើយដើម្បីទប់ទល់នឹងការគំរាមកំហែងមកពីខាងក្រៅ

2019-05-16 14:46:19 cri

  ថ្ងៃ​ទី​១៥​ខែ​ឧសភា លោក​ហាតាមី​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​បាន​ថ្លែង​នៅ​ក្រុង​តេហេរ៉ង់​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ីរ៉ង់​បាន​ត្រៀម​លក្ខណៈគ្រប់​ជ្រុង​ជ្រោយ​រួច​ហើយ ដើម្បី​ទប់ទល់​នឹង​គំរាម​កំហែង​មកពី​ខាង​ក្រៅ ។

      តាម​ការ​ផ្សាយ​ដំណឹង​នៃ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មានTasnimអ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា លោក​ហាតាមី​បាន​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ដដែល​ថា ទោះ​បី​បាន​រង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ពី​ប្រទេស​អាមេរិកក៏​ដោយ ក៏​ប៉ុន្តែ អ៊ីរ៉ង់​នៅ​តែ​ទទួល​បាន​សមិទ្ធផល​ដ៏​ធំធេង​លើ​វិស័យ​យោធា​ដដែល។ ដើម្បី​បង្កើន​កម្លាំង​ជាក់​ស្តែង​ខាង​កិច្ច​ការ​ពារ​ជាតិ អ៊ីរ៉ង់​មិន​បាន​លះ​បង់​ចោល​គម្រោង​ការ​ពារ​ជាតិ​ណា​មួយ​នោះ​ឡើយ ។ លោក​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​កិច្ច​ការ​ពារ​ជាតិ​របស់​អ៊ីរ៉ង់​នៅ​ឆ្នាំ​២០១៩​គឺ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ឆ្នាំ​២០១៨​រហូត​ដល់​ទៅ​៣​ដង ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស