郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា សកម្មភាពតបតរបស់ប្រទេសចិនគឺការការពារខ្លួនដែលសំដៅចំពោះទង្វើគ្មានហេតុផលរបស់អាមេរិក

2019-05-16 14:47:44 cri

  ទាក់​ទិន​នឹង​រឿងដែលថា​សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភចំពោះ​ការ​ដំឡើង​ពន្ធ​គយ​ជា​ថ្មី​ទៅ​វិញ​ទៅ​មក​រវាង​ចិន​និង​អាមេរិក លោក​កឹង​ស័ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ថា សកម្មភាព​របស់​ប្រទេស​ចិន​គឺ​ធ្វើ​ឡើង​ដើម្បី​វាយ​បក​ចំពោះ​ទង្វើ​គ្មាន​ហេតុ​ផល​របស់​អាមេរិក ពោលគឺ​ជា​ការ​តប​ត​បែប​ការ​ពារ​ខ្លួន​សុទ្ធ​សាធ​ដែល​មិន​គ្រាន់​តែ​ដើម្បី​គាំពារ​ផល​ប្រយោជន៍ស្រប​ច្បាប់និង​ត្រឹម​ត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​ដើម្បី​គាំពារ​ពហុភាគី​និយម​និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ផងដែរ ។

      លោក​កឹង​ស័ង​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​រំពឹង​ថា អាមេរិក​អាច​ស្តាប់​សំឡេង​ស​ច្ច​ធម៌​និង​មាន​វិចារណញ្ញាណ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ហើយ​វិល​ត្រឡប់​មក​ផ្លូវ​ត្រឹម​ត្រូវ​វិញ​ដោយ​ដើរ​ស្រប​តាម​ទិស​ដៅ​ជា​មួយ​ប្រទេស​ចិន ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ–ឈ្នះ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស