翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្វីដែលហៅថាការលួច គឺគ្រាន់តែជាការកុហកខ្លួនឯងតាមបែប Don Quixote ប៉ុណ្ណោះ

2019-05-16 17:18:04 cri

     ពេលថ្មី​ៗ​កន្លងទៅ​​នេះ មាន​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​ជាឃ្លាំង​សន្សំ​លុយ​ ចំណែក​ប្រទេស​នានា​លើ​ពិភពលោក​ដែល​ក្នុង​នោះ​ក៏បូក​​រួមទាំង​​ប្រទេសចិន​ផង​សុទ្ធ​តែ​បាន​លួច​យក​លុយ​ពី​អាមេរិក​ ។ ពាក្យ​សម្តី​បែប​នេះ​មិន​គ្រាន់​តែគ្មាន​មូលដ្ឋាន​​ចំណេះ​ទូទៅ​​ផ្នែក​​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ ហើយក៏​ជា​ការ​កុហក​ខ្លួន​​ឯង​តាម​បែប Don Quixote ផង​ដែរ​ ។

      ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​​ ប្រទេសចិន​និង​អាមេរិក​បាន​ឆ្លង​តាម​ការ​បំពេញ​បន្ថែមគ្នា​នូវ​​ឧត្តមភាព​រៀង​ខ្លួន​ និង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​​​ល្អប្រសើរ​ បាន​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ដំឡើង​កម្រិត​​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​របស់​ខ្លួន សុទ្ធតែ​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ធំ​សម្បើម​ ។ តាម​ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ សហរដ្ឋ​អាមេរិក​ទទួល​បានផល​​ចំណេញយ៉ាង​ច្រើន​​ពី​ក្នុង​ទីផ្សារ​ចិន​ តួយ៉ាង​ដូចជា​នៅ​ឆ្នាំ​ ២០១៧ ថ្លៃ​ប្រើ​ប្រាស់​កម្មសិទ្ធិបញ្ញា​អាមេរិក​របស់​ប្រទេសចិន​មាន​ដល់​ទៅ​ ៧១៣០ លាន​​ដុល្លារអាមេរិក ត្រូវ​ជា​ ២៥%​ នៃតម្លៃ​​ប្រើ​ប្រាស់​កម្មសិទ្ធិ​បញ្ញានៃ​​ប្រទេស​ដទៃ​ទៀត​របស់​ប្រទេសចិន​ប្រចាំ​ឆ្នាំ​ ។ បច្ចុប្បន្ន​ប្រាក់ចំណូល​នៃ​ការ​លក់ផលិតផល​របស់សហគ្រាស​​អាមេរិក​នៅ​ប្រទេសចិន​​ប្រចាំ​ឆ្នាំមាន​ដល់​ទៅ​ ៧ សែន​លានដុល្លារអាមេរិក​ ដែល​ក្នុង​នោះ​ ទទួល​បាន​ផល​ចំណេញ​លើស​ពី ៥ ម៉ឺន​លាន​ដុល្លារអាមេរិក ។

    ទាក់​ទង​នឹង​​រឿង​នេះ លោក​StephenS.Roach​សេដ្ឋវិទូ​ល្បីឈ្មោះ​អាមេរិក​បាន​បញ្ជាក់​ថា​ ​
អាមេរិក​បាន​ទម្លាក់​កំហុស​ឲ្យ​ប្រទេស​ចិន​ ​វាគឺ​ជា​ការ​បោក​បញ្ឆោត​ខ្លួន​ឯង​តាម​បែប​Don Quijote de la Manchaតែ​ប៉ុណ្ណោះ​ ហើយ​​ក៏​ជា​ការ​រក​លេស​ ​ដើម្បី​គេច​វេះពី​បញ្ហា​ដែក​ប្រាក់​បម្រុង​​របស់​ខ្លួន​មិន​គ្រប់​គ្រាន់​ និង​អាត្រា​បង្កើន​ផលធ្លាក់​ចុះ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​នេះ។​ដំណោះស្រាយ​ទំនាក់​ទំនង​តានតឹង​រវាង​ប្រទេស​ចិន​និង​អាមេរិក​ពី​ឫសគល់​ ​គឺ​ត្រូវ​យកការ​ឈ្នះ-ឈ្នះ​ទៅ​ជំនួស​ឲ្យ​ផលបូក​សូន្យ។

    សមិទ្ធផល​ដ៏​អស្ចារ្យ​និង​មហិមា​ដែល​​ប្រទេស​ចិន​ទទួលយក​បាន​ពី​កំណែទម្រង់​និង​បើក​ចំហ​រយៈពេល​៤០​ឆ្នាំ​គឺ​ ​ពឹងផ្អែក​លើ​ការ​ណែ​នាំ​នៃ​ស្មារតី​ច្នៃប្រឌិត​ ​ស្មារតី​ខិតខំប្រឹងប្រែង ​ស្មារតី​សាមគ្គីភាព​និង​ស្មារតី​ស្វែង​រក​សុបិន ​ពឹងផ្អែក​លើ​ភាពក្លាហាន​និង​ប្រតិបត្តិការ​ដែល​ជំរុញ​កំណែទម្រង់​និង​បើកចំហ​ដោយ​ដាច់​ខាតមិនងាករេ។​ទ្រឹស្តី​លួច​ឆក់​​របស់​អាមេរិក​មិន​អាច​បោក​បញ្ឆោត​ពិភពលោក​ទេ​ ហើយ​កាន់​តែ​​មិន​អាច​រារាំង​ជំហាន​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ទៀ​ទៀត​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស