王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុ​វេទិកា​នៃ​វេទិកា​កម្លាំង​ឥទ្ធិពល​​ជា​សកល​នៃ​អរិយធម៌​អាស៊ី​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ភ្ញៀវ​កិត្តិយស​ជួប​ពិគ្រោះពិភាក្សា​អំពី​ការផ្លាស់ប្តូរ​លើ​​វិស័យ​អរិយធម៌​

2019-05-16 17:05:24 cri

      អនុ​វេទិកា​នៃ​វេទិកា​ស្តីពី​កម្លាំង​ឥទ្ធិពល​ជា​សកល​នៃ​របស់​អរិយធម៌​អាស៊ី​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាល​ពី​រសៀល​ថ្ងៃទី ១៥ ខែ ឧសភា ភ្ញៀវ​កិត្តិយស​ដែល​មក​ពី​ប្រទេស​នានា​បាន​ចែករំលែក​មតិយោបល់​របស់​ខ្លួន​អំពី​ការ​ផ្លាស់ប្តូរ​លើ​វិស័យ​អរិយាធម៌ ។ 

      លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ថ្លែង​ថា អរិយធម៌​ខុសៗ​គ្នា​ត្រូវ​បង្កើន​ការ​យល់ដឹង​ទៅ​វិញ​ទៅ​មក ទើប​អាច​ប្រើ​ក្រសែ​ភ្នែក​មាន​សមភាព​ទៅ​មើល​ពី​អរិយធម៌​ដទៃ​ទៀត ។ 

      លោក ZhengYongnian ​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យជាតិ​សិង្ហបុរី​បាន​ថ្លែង​ថា បើអរិយធម៌​មួយ​ចង់​រក្សា​កម្លាំង​រស់រវើក នោះ​នឹង​ការ​ផ្លាស់ប្តូរ​ជា​មួយ​អរិយធម៌​ដទៃ​ទៀត​គឺ​មិន​អាច​ខ្វះបាន​ឡើយ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស