郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា

2019-05-15 11:49:51 cri

图片默认标题_fororder_1124493783_15578501147311n

 

  ថ្ងៃ​ទី​១៤​ខែ​ឧសភា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​សវនាការ​ជា​មួយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជានៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង ។

      ថ្លែង​ក្នុង​ជំនួប​សវនាការ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន​ដូច​ពេល​កន្លង​ទៅ ក៏​ដូច​ជា​រួម​គ្នា​សហការ​ជា​មួយ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កម្ពុជា​ឡើង​ដល់​កម្រិត​ថ្មី​ទៀត​ឥត​ឈប់ឈរផង​ដែរ ។ ភាគី​ទាំង​ពីរ​ចិន​និង​កម្ពុជា​គួរ​តែ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ផែន​កា​ប្រតិបត្តិ​ស្តី​ពី​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​រវាង​ចិន​និង​កម្ពុជា ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ដូច​ជា​បង្កើត​ជាគំរូ​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​វប្បធម៌​ពិពិធកម្ម​និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​ពីគ្នា​ផ្នែក​អរិយធម៌រវាង​បណ្តា​ប្រទេស​នានា ។

图片默认标题_fororder_1124493783_15578501279301n

      ជា​ការ​ឆ្លើយ​តប ព្រះ​មហាក្សត្រ​កម្ពុជា​បាន​មាន​ព្រះរាជ​បន្ទូល​ថ្លែង​អំណរ​គុណដល់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ដ៏​ថ្លៃ​ថ្លា​ដល់​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ជា​យូរ​កន្លង​មក។ ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាង​មុតមាំជា​មួយ​នឹង​ប្រជាជន​ចិន​ក្នុង​គ្រប់​កាលៈទេសៈ ។ កម្ពុជា​សូម​សាទរ​ចំពោះ​សមិទ្ធផល​អភិវឌ្ឍន៍​ដ៏​ធំធេង​របស់​សាធា​រណ​រដ្ឋ​ប្រជាមា​និត​ចិន​តាំង​ពី​បាន​បង្កើត​អស់​រយៈពេល​៧០​ឆ្នាំ​មក សូម​កោត​សរសើរ​ចំពោះ​ឥទិ្ធពល​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​កិច្ច​ការ​អន្តរជាតិ កម្ពុជា​គាំទ្រ​យ៉ាង​មុត​មាំ​នូវ​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ ។ កិច្ច​ប្រជុំ​សន្ទនា​ស្តី​ពី​អរិយធម៌​អាស៊ីដែល​ផ្តួច​ផ្តើម​ដោយ​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​រវាង​អរិយធម៌​និង​ការ​ស្វែង​យល់​ពីគ្នារវាង​​ប្រទេស​នានា​ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស