翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សូមលោកស្រី Kiron Skinner កុំប្រើពាក្យបន្តបន្ថោកដល់អរិយធម៌

2019-05-15 18:38:03 cri

      ពេល​ថ្មី​ៗ​នេះ​ លោក​ស្រី Kiron Skinner អ្នក​​ទទួល​បន្ទុក​​កិច្ចការ​គ្រោងផែនការ​គោល​​​នយោបាយ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​បានប្រើ​​ពាក្យសម្តី​​ដែល​ធ្វើ​ឲ្យមាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​និយាយ​ប្រាសចាកការពិត​​ថា ជម្លោះ​រវាង​ប្រទេស​អាមេរិក​និង​ចិន​ជា​ការ​តតាំង​គ្នា​​រវាង​អរិយធម៌​ខុស​ប្លែក​​គ្នា និង​រវាង​មនសិការៈ​ទីទៃ​​គ្នា​ ។ ក្រោយ​ពី​លោក​ស្រី​បាន​ថ្លែង​បែប​នេះ​ មតិ​សាធារណៈក្នុង​សង្គម​សហរដ្ឋ​អាមេរិក​និង​ផ្ទៃ​អន្តរជាតិ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ។ មាន​បញ្ញវន្តជា​ច្រើន​​យល់​ឃើញថា ពាក្យ​សម្តីបង្ក​ការ​ភ្ញាក់​ផ្អើល​​របស់​លោក​ស្រី​ Skinner គឺ​​​ដើម្បីទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​ ដែល​បានបន្ត​បន្ថោក​ដល់​​អរិយធម៌​ មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នយោបាយ​និង​មជ្ឈដ្ឋានចំណេះ​ដឹង​របស់​​អាមេរិក​ទើស​ចិត្តនោះ​ទេ​​ ហើយ​ក៏​ធ្វើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក​ត្រូវ​គេ​សើច​ចំអក​​ផង​ដែរ ។ 

      ​តឹកតាង​ដែល​លោកស្រី Kiron Skinner ពឹង​អាស្រ័យ​គឺ​ទ្រឹស្តី​ស្តីពី​ការ​ប៉ះទង្គិច​នៃ​អរិយធម៌​របស់​លោក Huntington ​អ្នក​នយោបាយ​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ហាវ៉ាដ ។ បន្ទាប់ពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់ លោក Huntington បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​មានចំណងជើង​ថា 《ការ​ប៉ះទង្គិច​នៃ​អរិយ្ធម៌​》នៅ​ទស្សនាវដ្តី​ឈ្មោះ​《កិច្ចការ​បរទេស​》កាលពី​ឆ្នាំ ១៩៩៣ ដែល​បាន​លើកឡើង​ជា​លើកដំបូង​នូវ​ទ្រឹស្តី​ស្តីពី​ការ​ប៉ះទង្គិច​នៃ​អរិយធម៌​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ។ 

      ទ្រឹស្តី​ស្តីពី​ការ​ប៉ះទង្គិច​នៃ​អរិយធម៌​របស់​លោក Huntington មិនមែន​លើកទឹកចិត្ត​ឲ្យ​កើត​មាន​ការ​ប៉ះទង្គិច​ខាង​អរិយធម៌​នោះទេ តែ​លោក​បាន​ព្យាយាម​បកស្រាយ​ពី​ការពិត​អំពី​ការ​ប៉ះទង្គិច​រវាង​អរិយធម៌ ​និង​ដាស់តឿន​បស្ចិម​ប្រទេស​​កុំ​ឲ្យ​ប៉ុន​ប៉ង​យក​អរិយធម៌​បស្ចិម​ទៅ​កែប្រែ​អរិយធម៌​មិនមែន​ជា​របស់​បស្ចិម​ប្រទេស​ ។ អ្វី​ដែល​លោក​បាន​យល់ស្រប​គឺ​ការ​សន្ទនា ការយោគយល់​និង​កិច្ចសហប្រតិបត្តិការ​រវាង​អរិយធម៌​ពោល​គឺ​របៀបរៀប​រយ​ពិភពលោក​ដែល​ឈេ​លើ​អរិយធម៌​ពិពិធកម្ម ។

អ្វីដែល​ធ្វើ​ឲ្យ​ក្រុម​​អ្នក​ឆ្នើម​អាមេរិក​មាន​ការ​ភ្ញាក់​ផ្អើល​និង​ស្លន់​ស្លោ​នោះ​គឺ​ លោកស្រី​Skinner​បាន​និយាយ​ថា​ ​នេះ​ជា​លើក​ទី​១​ដែល​យើង​មាន​ប្រទេស​ជា​គូប្រជែង​​ធំ​ដែល​មិន​ជា​ជនជាតិ​ស្បែក​ស​ ​ហើយ​ចាត់​ទុក​ចំណុច​នេះ​ជា​ភាព​ខុសគ្នា​មួយ​ទៀត​រវាង​ការ​តតាំង​គ្នា​នៃ​​អាមេរិក​និង​សហភាព​ក្នុង​អំឡុង​សូវៀត​ពេល​សង្គ្រាម​ត្រជាក់​និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។​ការ​រើសអើង​ពូជសាសន៍​ជា​ដែន​ហាម​ឃាត់​​ផ្នែក​នយោបាយ​​អាមេរិក ​ពាក្យ​សម្តី​របស់​លោកស្រី​Skinner​ធ្វើ​ឲ្យ​ក្រុម​អ្នក​ឆ្នើម​អាមេរិក​ស្លន់​ស្លោ​យ៉ាង​ខ្លាំង​ ​ឥស្សរជន​នៃ​មជ្ឈដ្ឋាន​ចំណេះ​ដឹង​និង​នយោបាយ​បាន​នាំ​គ្នា​ចេញ​មុខ​បក​ស្រាយ​ភ្លាមៗ​ថា​ ​ការ​វិភាគ​ដែល​ឈរ​លើ​មូលដ្ឋាន​រើសអើង​ពូជសាសន៍​បែប​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​អធិប្បាយ​ឡើយ​។

      តាមពិត ពាក្យ​សម្តី​របស់​លោក​ស្រីSkinnerបាន​បង្ហាញ​ពីគំនិត​ពិត​ប្រាកដ​របស់​ជន​ជាតិ​អាមេរិក​មួយ​ចំនួន​ដែល​ពិបាក​ហើប​មាត់​និយាយ ពោល​គឺ​គំនិត​សង្រ្គាម​ត្រជាក់​និង​អនុត្តរភាព​និយម​ផ្នែក​វប្បធម៌​ដែល​យក​អរិយធម៌​ធ្វើ​ជា​លេស​និង​ទម្លាក់​កំហុស​ឲ្យ​អរិយធម៌ ។ ប្រទេស​អាមេរិកបាន​ចាត់​ទុក​អរិយធម៌​របស់​ខ្លួន​ជា​អរិយធម៌លោក​ខាង​លិច​សុទ្ធសាធ​ជាប់​រហូត​មក ប៉ុន្តែ បែរ​ជា​ផ្សាយ​ទូលាយ​ច្បាប់​ព្រៃ​ស្តីពី​អា​ខ្លាំងស៊ី​អាខ្សោយលើ​វិស័យ​អរិយធម៌ទៅ​វិញ ។

      អរិយធម៌មិន​មែន​មាន​តែ​មួយ​គត់​និង​យក​ទៅ​ប្រើ​ប្រាស់​ជា​លក្ខណៈសកល​នោះ​ទេ ពិភពលោក​មួយ​ដែល​ប្រកប​ដោយ​អរិយធម៌​ពិពិធកម្មទើប​ជា​ពិភពលោក​ដ៏​ល្អ​បវរ ។ រាល់​អរិយ​ធម៌​ដែល​ប្រកប​ដោយ​កម្លាំង​រស់​រវើក​សុទ្ធ​តែ​ជា​បណ្តុំ​នៃ​ប្រវត្តិសាស្រ្ត និង​ជា​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ជាតិ ។ អរិយធម៌​គ្មាន​ការ​ប៉ះ​ទង្គិច​ទេ ប្រសិន​បើ​ចង់​បង្ក​ការ​ប៉ះ​ទង្គិច​ដោយ​យក​អរិយធម៌​ធ្វើ​ជា​លេស នោះ ច្បាស់​ជា​នឹង​ត្រូវ​អ្នក​ស្នេហា​និង​គោរព​អរិយធម៌​និង​សន្តិភាព​ស្អប់​ខ្ពើម​ជា​មិន​ខាន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស