ថ្ងៃទី ១៣ ខែឧសភា តាមម៉ោងក្រុងហ្សឺណែវ ប្រទេសចិនបានដាក់«ឯកសារសំណើរបស់ប្រទេសចិនស្តីពីកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក»ជូនចំពោះអង្គការពាណិជ្ជកម្មពិភពលោក ។ ក្នុងឯកសារច្បាប់នេះ ប្រទេសចិនបានលើកពីវិស័យប្រតិបត្តិសំខាន់ចំនួន ៤ ចំណុចសម្រាប់ការធ្វើកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក ពោលគឺ ទី ១ ដោះស្រាយបញ្ហាជាគន្លឹះនិងបញ្ហាជាបន្ទាន់ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃអង្គការពាណិជ្ជកម្មពិភពលោក ទី ២ បន្ថែមឱកាសកាន់តែច្រើនឲ្យអង្គការពាណិជ្ជកម្មពិភពលោកចូលរួមការអភិបាលកិច្ចសេដ្ឋកិច្ចជាសកល ទី ៣ លើកកម្ពស់ប្រសិទ្ធភាពនៃដំណើរប្រតិបត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ទី ៤ បង្កើនភាពបរិយាប័ន្ននៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។
មន្រ្តីទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងអំពីរឿងនេះថា ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានាក្នុងការជំរុញកំណែទម្រង់លើកនេះឲ្យទទួលបានការវិវឌ្ឍរីកចម្រើន ព្រមនិងជំរុញឲ្យអង្គការពាណិជ្ជកម្មពិភពលោកដើរតួនាទីកាន់តែធំសម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចជាសកល ៕