孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកគង់វីរៈ ប្រធានសារមន្ទីរជាតិកម្ពុជាថ្លែងថា “ខ្សែក្រវាត់និងផ្លូវ”ជំរុញការផ្លាស់ប្តូរអរិយធម៌អាស៊ី

2019-05-12 14:27:48 cri

    ពេលថ្មីៗ​កន្លង​ទៅនេះ​ លោក​គង់វីរៈ​ ប្រធាន​សារមន្ទីរ​ជាតិកម្ពុជា​បានថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍​ពី​អ្នកសារព័ត៌មាន​ស៊ីនហ្វាចិន​ថា​ គំនិត​ផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​និងផ្លូវ”​បានផ្តល់​ឱកាសថ្មី​កាន់តែ​ច្រើនឡើង​ៗសម្រាប់​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជានិង​ប្រទេសចិន​ព្រមទាំង​អរិយធម៌​អាស៊ី​ផ្សេងទៀត ។

    លោក​គង់វីរៈ​បានថ្លែងថា ​វត្ថុបុរាណដ៏ល្អ​របស់​កម្ពុជា​ត្រូវបាន​ចូលរួម​តាំងពិព័រណ៍​នៅ​ប្រទេសចិន​ជាច្រើនលើក​ ក្រោមគំនិត​ផ្តួចផ្តើម​ស្តីពី​“ខ្សែក្រវាត់​និងផ្លូវ”​​ ការផ្លាស់ប្តូរ​រវាង​សារមន្ទីរ​ប្រទេសទាំងពីរ​កម្ពុជានិងចិន​បានកើនឡើង​ ហើយ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បុរាណវិទ្យា​ក៏កាន់តែ​ជិតស្និទ្ធដែរ ​។ ដើម្បី​កិច្ចប្រជុំ​សន្ទនាស្តីពី​អរិយធម៌​អាស៊ី​ដែលនឹង​ធ្វើឡើង​នៅក្រុង​ប៉េកាំង​ កម្ពុជា​បាន​ជ្រើសរើស​វត្ថុបុរាណ​ចំនួន១០​ទៅតាំងពិព័រណ៏​នៅ​ប្រទេសចិន ។

    កិច្ចប្រជុំ​សន្ទនាស្តីពី​អរិយធម៌​អាស៊ី​លើកនេះ ​គឺផ្តោតសំខាន់​លើប្រធានបទ​នៃសហគមន៍​រួមវាសនា ​ដែលមាន​គោលបំណង​បំផុសកម្លាំង​រស់រវើក​ច្នៃប្រឌិតថ្មី​របស់អាស៊ី ។

    លោក​គង់វីរៈ​បានថ្លែង​ទៀតថា ​កិច្ចប្រជុំ​សន្ទនាស្តីពី​អរិយធម៌​អាស៊ី​ជាកិច្ចប្រជុំ​ដ៏ឱឡារិក​មួយ ជា​ឱកាសល្អ​សម្រាប់​ប្រទេស​កម្ពុជា​បង្ហាញពី​វប្បធម៌​និងអរិយធម៌​និងចែករំលែក​បទពិសោធន៍​អំពី​ការការពារ​វប្បធម៌​ជាមួយ​ប្រទេស​ផ្សេងទៀត​ ។ សង្ឃឹមថា ​នៅពេល​អនាគត ​កិច្ចសហប្រតិបត្តិការ​ផ្នែកប្រវត្តិសាស្ត្រ​និងវប្បធម៌​រវាង​ប្រទេស​ទាំងពីរ​កម្ពុជានិងចិន​នឹង​មាន​ភាពកាន់តែ​ស៊ីជម្រៅ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស