马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

អគ្គស្ថាននីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាក់ផ្សាយភាពយន្តឯកសារក្រោមចំណងជើងថា “ពន្លឺនៃអរិយធម៌អាស៊ី”

2019-05-12 15:26:59 cri

图片默认标题_fororder_640.webp

ភាពយន្តឯកសារ​រូបភាពភ្លឺច្បាស់​មាន​​ចំនួន​៣​ភាគ​ក្រោម​ចំណង​ជើងថា ​“ពន្លឺ​នៃ​អរិយធម៌​អាស៊ី”ដែល​ផលិត​ឡើង​ដោយអគ្គស្ថាននីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ចាក់ផ្សាយ​ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ទី​១៤ខែ​ឧសភា។​ភាពយន្តនេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ដំណើរ​អភិវឌ្ឍ​នៃ​អរិយធម៌​អាស៊ី​ពី​ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​នៃ​ប្រវត្តិសាស្រ្ត​មនុស្សជាតិ ​ការ​អភិវឌ្ឍ​នៃ​អរិយធម៌​អាស៊ី​ដ៏​យូរលង់និង​ត្រចះត្រចង់ ​រួមរស់​ដោយ​សុខដុមរមនា​នៃ​ពហុបែប ​និង​ការ​ផ្លាស់ប្តូរ​និង​រៀនសូត្រ​ពី​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ដំណើរ​អភិវឌ្ឍ​នៃ​ប្រវត្តិសាស្រ្ត​ពិភពលោក។

 

图片默认标题_fororder_640.webp (1)

តាម​ការ​ណែនាំ​បាន​ឲ្យ​ដឹងថា ​ភាពយន្តនេះ​បាន​រៀបរាប់​អំពី​ដំណើរ​ប្រវត្តិសាស្រ្ត​នៃ​អរិយធម៌​ក្នុង​តំបន់​អាស៊ី​ពី​ការ​កកើត​​ឡើង ​មាន​ភាព​ចាស់​ទុំ ​ត្រចះត្រចង់ ​ការ​ផ្លាស់​ប្តូរ​និង​ឥទ្ធិពល ​ក៏​ដូច​ជា​ប្រាប់​រឿងរ៉ាវ​នូវ​ដំណើរ​អរិយធម៌​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ក្នុង​ប្រវត្តិសាស្រ្ត​ដូចជា​ ប្រាសាទ​អង្គវត្តនៃ​កម្ពុជា ​សម្លៀកបំពាក់AoDaiនៃ​វៀតណាម ​ទីក្រុង​បុរាណ​Petra​នៃ​ប្រទេស​ហ្ស៊កដានីនិង​អេកូបរិស្ថាន​សមុទ្រ​នៃ​ប្រទេស​ម៉ាល់ឌីវ​និង​រឿងរាវ​របស់​មនុស្ស​ដើម​នៅ​អាស៊ី​ដែលបាន​តស៊ូ​ដោយ​ពុះពារការ​លំបាកនិង​បង្កើត​ប្រវត្តិសាស្រ្ត​ជា​ដើម។

 

图片默认标题_fororder_640.webp (8)

 

图片默认标题_fororder_640.webp (4)

តាម​ដំណឹង​បាន​ឲ្យ​ដឹងថា ​ការ​ថត​នៃ​ភាព​យន្តនេះ​បាន​គ្របដណ្ដប់​ប្រទេស​និង​តំបន់​ចំនួន​២២​នៃ​អាស៊ី ​រួម​មាន​អរិយធម៌​ជនជាតិចិន ​អរិយធម៌​ឥណ្ឌា​បុរាណនិង​អរិយធម៌បុរាណ ​Mesopotamia ​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្រ្ត​និង​ការ​ច្នៃប្រឌិត​ថ្មី​នៃ​អរិយធម៌នៃ​ប្រទេស​អាស៊ីនានា​ ​តំបន់​នានា​និង​រង្វង់​អរិយធម៌នានា​។បទ​ភ្លេង​នៃ​ភាពយន្តនេះ​ប្រគំ​ឡើង​ដោយ​​ឧបករណ៍​តន្រ្តី​ផ្លុំ​និង​ខ្សែ​ជា​មូលដ្ឋាន ​ហើយ​ក៏បញ្ចូល​នូវ​ឧបករណ៍តន្រ្តី​បុរាណ​នៃ​ចិន​ អាស៊ី​និង​ឥណ្ឌ​និង​លក្ខណៈពិសេស​តន្រ្តី​នៃ​អាស៊ី​ខាង​លិច​ អាស៊ី​កណ្តាល​និង​អាស៊ី​អគ្នេយ៍​ជា​ដើម៕

 

图片默认标题_fororder_640.webp (3)

 

图片默认标题_fororder_640.webp (2)

 

图片默认标题_fororder_640.webp (10)

 

图片默认标题_fororder_640.webp (9)

 

图片默认标题_fororder_640.webp (5)

 

图片默认标题_fororder_640.webp (6)

 

图片默认标题_fororder_640

图片默认标题_fororder_640.webp (7)

អ្នកបកប្រែ:马小青

ពិភាក្សា()